បន្ទាប់ពីកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពពាក់ព័ន្ធទៅនឹងសន្តិសុខជាតិ សណ្ដាប់ធ្នាប់សង្គម ការចេញចូលតាមច្រក​ទ្វាព្រំ​ដែន និងសកម្មភាពនៃឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតាមតំបន់ច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ ដើម្បីសហការដោះស្រាយឲ្យទាន់វេលា និងលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងច្រកទ្វារព្រំដែន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បង្កលក្ខណៈងាយស្រួល និងសុវត្ថិភាពឲ្យប្រជាជននៅសងខាងព្រំដែនធ្វើការរកស៊ី ដោះដូរទំនិញ។

leftcenterrightdel
លោក Hoang Xuan Chien ថ្លែងក្នុងពិធី

នារសៀលថ្ងៃដដែល នៅរាជរដ្ឋធានីភ្នំពេញ គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបានអញ្ជើញ​ចូល​រួម​កិច្ចប្រជុំវាយតំលៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការការពារព្រំដែនឆ្នាំ២០១៨ និងពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនៅឆ្នាំ២០១៩ ជាមួយគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជាដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា។

លោក Hoang Xuan Chien និង លោក ហ៊ុន ម៉ាណែត សម្ដែងក្តីរីករាយចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រជាជនវៀតណាមនិងកងយោធពលខេមរភូមិន្ទនិយាយរួម និងរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជានិយាយដោយឡែក មានភាពរីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​​ថ្ងៃ។ ភាគីទាំងពីរបានពង្រឹងនិងពង្រីក ផ្លាស់ប្តូរថ្មីទាំងខ្លឹមសារ និងរូបភាពក្នុងកិច្ចសហប្រ​តិ​បត្តិការលើការគ្រប់គ្រង ការការពារព្រំដែន រួមចំ​ណែក​ក្នុង​ការកសាងព្រំដែនវៀតណាម - កម្ពុជាមាន​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ដោយចីរភាព។

leftcenterrightdel
លោក Hoang Xuan Chien និងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ

ភាគីទាំងពីរបានឯកភាពរក្សាការអនុវត្តត្រឹមត្រូវនូវ​ពិធីសារសហប្រតិបត្តិការទ្វេភាគី ផែនការសហប្រតិបត្តិការលើវិស័យការពារជាតិឆ្នាំ២០១៩ របស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងខ្លឹមសារក្នុងកំណត់ហេតុនៃកិច្ចពិភាក្សា។ ភាគីទាំងពីរនឹងចូលរួម និងបង្កលក្ខណៈងាយស្រួលឲ្យការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកតាមផែនការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ជម្រុញការងារឃោសនាអំពីចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជាតិទាំងពីរ  បង្កលក្ខណៈងាយស្រួលឲ្យប្រជាជននៅសងខាងព្រំដែនធ្វើការរកស៊ី អភិវឌ្ឍន៍ផលិតកម្ម និងមានជីវភាពប្រ​កបដោយ​ចីរភាព​ បង្កើនការយាមល្បាតទ្វេភាគី រក្សាកិច្ចពិភាក្សា ផ្លាស់ប្ដូរព័ត៌មានដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសភាព​ការណ៍សន្តិសុខនៅព្រំដែនដោយទាន់ពេលវេលា៕

បកប្រែដោយ Thanh Cong