leftcenterrightdel
ថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តី​ពី​កិច្ច​សហប្រតិបត្តិការ

 

ក្នុងកិច្ចប្រជុំ​ ភាគីទាំងពីរបានឯកភាពថា នឹង​បន្ត​អនុវត្តរាល់​ខ្លឹមសារនៃកិច្ចព្រមព្រៀងដែល​បាន​ចុះ​ហត្ថ​លេខា បង្កើនការផ្លាស់ប្ដូរព័ត៌មាន ការយាមល្បាតរួមគ្នា និងការការពារព្រំដែន បន្ត​សហការ​ជាមួយ​ក្នុង​ការ​ប្រ​យុទ្ធ​ប្រឆាំងនឹងភេរវកម្ម ការឆ្លងដែនខុសច្បាប់; ជម្រុញការងារខណ្ឌសីមា និង​បោះបង្គោលព្រំដែនគោក; ​បន្ត​ផ្សព្វ​ផ្សាយ​ដល់​ប្រជាជននៅសងខាងព្រំដែនឲ្យ​អនុវត្ត​បាន​ល្អ​​នូវកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ;

ភាគីទាំងពីរប្ដេជ្ញាចិត្ត នឹង​បន្តពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាង​ប្រ​ទេស​ទាំង​ពីរ​ ជាពិសេសគឺសហការល្អ​ជា​មួួយ​គ្នា​ក្នុងការកសាងខ្សែព្រំដែនមាន​សន្តិភាព មិត្តភាព កិច្ចសហ​ប្រ​តិ​បត្តិ​ការ​ និងការ​​អភិវឌ្ឍន៍ប្រកបដោយចីរភាព៕

បកប្រែដោយ Thanh Cong