leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ bienphong.com.vn)

នៅឯកិច្ចប្រ​ជុំ​នេះ ភាគីទាំងពីរបានឯកភាពគ្នា បន្តអនុវត្តពិធីសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី និងផែនការសហប្រតិបត្តិការលើវិស័យការពារជាតិឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ រួមទាំងខ្លឹមសារទាំងឡាយដែលភាគីបានឯកភាពគ្នាក្នុងកំណត់ហេតុនៃកិច្ចជុំនេះផងដែរ។

leftcenterrightdel
ថ្នាក់ដឹកនាំនៃកងកម្លាំងទាំងពីរចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការ(រូបថត៖ baobienphong.com.vn)

ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម និងបង្កលក្ខណៈងាយស្រួលសម្រាប់ភារកិច្ចខ័ណ្ឌសិមា និងបោះបង្គោលព្រំដែន ដើម្បីសម្រេចតាមផែនការ​ដែលបានកំណត់ដោយរដ្ឋាភិបាលទាំងពីរ។ ព្រមទាំង ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការយាមល្បាតទ្វេភាគី រក្សាកិច្ចជ្រុំ​ពិភាក្សាជាទៀងទាត់ និងផ្លាស់ប្តូរលើបញ្ហាពាក់ព័ន្ធនានាឲ្យទាន់ពេលវេលា ហើយសហការជាមួយគ្នាដើម្បីដោះស្រាយរាល់បញ្ហាកើតឡើងនៅតាមតំបន់ព្រំដែនប្រកបដោយប្រសិទ្ធភាព តាមស្មារតីសាមគ្គីភាព មិត្តភាព និងការយល់ដឹងពីគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើគ្រឿងញៀន ព្រហ្មទណ្ឌ ការជួញដូរអាវុធខុសច្បាប់ឆ្លងដែន ការរត់ពន្ធឈើ ការកាប់បំផ្លាញព្រៃឈើ រួមទាំងបទល្មើសដែលទាក់ទងនឹងសន្តិសុខមិនមែនប្រពែណី ជាពិសេសភេរវកម្មផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien ប្រគល់វត្ថុអនុស្សាវរីយ៍ជូនឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា (រូបថត៖ bienphong.com.vn)

ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពគ្នា នឹងដឹកនាំ បញ្ជាឲ្យអង្គភាពចំណុះនានាបង្កើនការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីកសាងព្រំដែនវៀតណាម - កម្ពុជា មានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកដោយនិរន្តភាព៕

បកប្រែដោយ Duy Hoan