leftcenterrightdel
ទិដ្ឋភាពនៃជំនួបចរចារវាងភាគីទាំងពីរ (រូបថត៖ TTXVN)

នៅក្នុងជំនួបចរចានេះ អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោកស្រី Truong Thi Ngoc Anh បានស្នើអោយភាគីទាំងពីរនាពេលខាងមុខ បន្តជំរុញការងារឃោសនាដើម្បីជួយអោយប្រជាជនគ្រប់ស្រទាប់នៃប្រទេសទាំងពីរ ឲ្យ​មានការយល់ដឹងយ៉ាងជ្រាលជ្រៅថែមទៀតចំពោះអត្ថន័យ និងសារសំខាន់ នៃទំនាក់ទំនងដ៏ពិសិដ្ឋរវាងប្រជាជាតិទាំងពីរ ក៏ដូចជាការទទួលខុសត្រូវក្នុង​ការ​ថែរក្ សានិងពូនជ្រុំសម្រាប់ទំនាក់ទំនងនេះផងដែរ។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរបន្តត្រួតពិនិត្យ និងណែនាំអាជ្ញាធរនៃតំបន់ដែនមានខ្សែព្រំដែនជាប់គ្នារវាងប្រទេសទាំងពីរ ចលនាអោយប្រជាជនសាមគ្គី និងជួយឧបត្ថម្ភគ្នាលើ​គ្រប់ជ្រុងជ្រោយ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ ការពារបង្គោលព្រំដែន រួមគ្នាកសាងខ្សែព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព និងមិត្តភាព។

ចំណែកឯអនុប្រធានអចិន្រ្តៃយ៍ អគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីដើម្បីអភិវឌ្ឍមាតុភូមិកម្ពុជាលោក ញែម វ៉ាលី វិញ ក៏បានអះអាងថា នាពេលខាងមុខ រណសិរ្សនៃប្រទេសទាំងពីរនឹងបន្តបង្កើនសកម្មភាពមិត្តភាព សហប្រតិបតិ្តការ ដើម្បីជំរុញទំនាក់ទំនងអោយបានកាន់តែស៊ីជំរៅថែមទៀត ព្រមទាំងសហការគ្នាដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ រួមចំណែកទៅក្នុងការរក្សាស្ថិរភាពនៅតំបន់ព្រំដែនផងដែរ៕

តាម vovworld.vn