leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី​ Nguyen Hoang Nhien ប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាមថ្លែងក្នុងពិធីបិទវគ្គសិក្សា​

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien ប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាមបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១០ កញ្ញាដល់ថ្ងៃទី ១០ ខែធ្នូ វិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាមបានសហការជាមួយអង្គភាព ៨៧១ នៃអគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាម និងស្ថាប័ន អង្គភាពនានា រៀបចំវគ្គហ្វឹកហ្វឺនជំនាញប្រវត្តិសាស្ត្រយោធាសម្រាប់នាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន ៦ នាក់។

 

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien ប្រគល់លិខិតបញ្ជាក់ការសិក្សាជូននាយទាហាននៃកងយោធពលខេមរភូមិន្ទ

លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien បានវាយតំលៃថា ក្រោយរយៈពេល ៣ ខែ វគ្គហ្វឹកហ្វឺនសម្រេចបានល្អនូវកម្មវិធី និងខ្លឹមសាដែលបានដាក់ចេញ។ លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien រំពឹងថា ចំពោះចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដែលបានទទួលក្នុងវគ្គហ្វឹកហ្វឺននេះ នៅពេលត្រឡប់ទៅប្រទេសកំណើតវិញ នាយទាហាន នៃកងយោធពលខេមរភូមិន្ទទាំង​ ៦ នាក់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យប្រវត្តិសាស្រ្តយោធារបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជារួមចំណែកក្នុងការសិក្សាស្រាជ្រាវប្រវត្តិសាស្ត្រយោធា និងការងារបូកសរុបសង្គ្រាមផងដែរ៕

បកប្រែដោយ Duy Hoan