leftcenterrightdel
គណៈប្រតិភូនៃក្រសួងសុខាភិបាលកម្ពុជាជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត Ha Tinh (រូបថត៖ baohatinh.vn)

នៅឯកិច្ចពិភាក្សានេះ ប្រធានមន្ទីរសុខាភិបាលខេត្ត Ha Tinh លោក Le Ngoc Chau បានឧទ្ទេសនាមអំពីគំរូគ្រប់គ្រងសុខាភិបាលដោយមានភាពឆ្លាតវៃ ដែលផ្តោតលើការកសាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទូទៅ និងបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់បំរើឲ្យផ្នែកសុខាភិបាល និងប្រជាជន។

ការអនុវត្តបច្ចេកវិទ្យាព័ត៌មាននាពេលកន្លងមកនេះបានជួយមណ្ឌលសុខភាពនានានៅខេត្ត Ha Tinh កែលម្អប្រសិទ្ធភាពក្នុងការពិនិត្យ ព្យាបាលជំ​ងឺ និងការទូទាត់ធានារ៉ាប់រងសុខភាព ក៏ដូចជាកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាជន។ ផ្នែកសុខាភិបាល Ha Tinh បានកំណត់ថា ការអនុវត្តវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្នុងការពិនិត្យ ព្យាបាលគឺជាភារកិច្ចមួយមានសារៈសំខាន់។

leftcenterrightdel
ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាអញ្ជើញទៅទស្សនានៅមន្ទីពេទ្យពហុព្យាបាលនៅទីក្រុង Ha Tinh (រូបថត៖ baohatinh.vn)

ថ្លែងនៅឯកិច្ចពិភាក្សានេះ លោកសាស្រ្តាចារ្យ ស៊ា ហួង បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាការចែករំលែកបទពិសោធន៍ពីសំណាក់មន្ទីរសុខាភិបាលខេត្ត Ha Tinh ក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មានដើម្បីគ្រប់គ្រងសុខភាពរបស់ប្រជាជន ព្រមទាំងមានបំណងចង់ទទួលបានការជួយឧបត្ថម្ភពីសំណាស់មន្ទីរសុខភិបាលខេត្ត Ha Tinh ក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងសុខភាពនៅកម្ពុជាពេលខាងមុខនេះផងដែរ។

ក្នុងឱកាសនេះ គណៈប្រតិភូនៃក្រសួងសុខាភិបាលកម្ពុជាបានទៅស្វែងយល់ការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងសុខភាពរបស់ប្រជាជននៅឯមន្ទីរពេទ្យពហុព្យាបាលនៅទីក្រុង Ha Tinh និងនៅគិលានដ្ឋានឃុំ Tuong Son នៅខេត្ត Ha Tinh៕

បកប្រែដោយ Duy Hoan