ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្តែងនូវការសម្បាយរីករាយដោយឃើញថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជាមានភាពរីកចំរើនយ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។

លោករដ្ឋមន្រ្តី ឆាយ ថន បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនកម្ពុជាចងចាំជានិច្ចការជួយគាំទ្ររបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងបុព្វហេតុរំដោះកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍កាលពីមុន ក៏ដូចជានៅក្នុងការកសាង និងអភិវឌ្ឍប្រទេសនាសព្វថ្ងៃនេះ។ លោក ឆាយ ថន ឲ្យដឹងថា កិច្ចពិភាក្សាការងារជាមួយក្រសួងផែនការ និងវិនិយោគវៀតណាមទទួលបានជោគជ័យដ៏ល្អប្រសើរ។ ក្រសួងទាំងពីរបានពិភាក្សាគ្នាអំពីដំណោះស្រាយជាច្រើនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ វាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសវៀតណាមលើគ្រប់វិស័យ លោករដ្ឋមន្រ្តី ឆាយ ថន បានបង្ហាញនូវទំនុកទុកចិត្តថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេស រវាងប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា នឹងទទួលបានសមិទ្ធផលជាច្រើនថែមទៀតនៅក្នុងការអភិវឌ្ឍ និងកសាងប្រទេសជាតិ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា លោក ឆាយ ថន (រូប​ថត៖ vnanet.vn)

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការកម្ពុជា និងក្រសួងផែនការនិងវិនិយោគវៀតណាមនាកន្លងមក រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនិមួយៗ និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលក្រសួងទាំងពីរបានកសាង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការតភ្ជាប់សេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជាដល់ឆ្នាំ ២០៣០  ហើយបានស្នើឱ្យភាគីទាំងពីរបង្កើត "ផែនការមេសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចវៀតណាម - កម្ពុជាដល់ឆ្នាំ ២០៣០" ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ក្រសួងទាំងពីរនឹងបន្តលើកកម្ពស់ប្រពៃណីនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថេរចីរកាលរវាងវៀតណាម និងកម្ពុជា ព្រមទាំង ដើម្បីប្រទេសទាំងពីជានិច្ច  ​កាលជាមិត្តល្អនឹងគ្នា និងតែងតែយកចិត្តទុកដាក់ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសជាតិ៕

បកប្រែដោយ Duy Hoan