leftcenterrightdel
គណៈប្រ​តិ​ភូ​សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទទស្ស​ន​កិច្ច​សិក្សា​នៅសារមន្ទីរ​កង​ទ័ព​ជើង​ទឹក​វៀត​ណាម​

នៅឯជំនួប លោកឧត្តមនាវីត្រី Luong Viet Hung មេបញ្ជាការរងកងទ័ពជើងទឹកវៀតណាម បានសង្កត់ធ្ងន់ថា បញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម មានសេចក្តីរំភើបរីករាយណាស់ដែលបានទទួលស្វាគមន៍គណៈប្រតិភូមកទស្សនសិក្សានៅកងទ័ពជើងទឹកវៀតណាម ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្តរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ។ អាស្រ័យលើមូលដ្ឋាននោះសិក្ខាកាមទាំងអស់នឹងបន្តពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ វុទ្ធី បានសម្តែងនូវកិត្តិយសដែលបានទៅទស្សនសិក្សា និងស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់កងទ័ពជើងទឹកវៀតណាម។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វុទ្ធី បានអះអាងថា កងទ័ពប្រជាជនវៀតណាម ជាពិសេសកងទ័ពជើងទឹកប្រជាជនវៀតណាម បានជួយកងយោធពលខេមរភូមិន្ទក្នុងវិស័យជាច្រើនដូចជា កងទ័ពជើងទឹក កងទ័ពអាកាស  ការបណ្តុះបណ្តាលមន្ត្រីរយៈពេលខ្លី និងរយៈពេលវែង និងជួយឧបត្ថម្ភគាំទ្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បំពាក់គ្រឿងបរិក្ខារសម្រាប់កងយោធពលខេមរភូមិន្ទជាដើម។ នោះគឺជាការបង្ហាញជាក់ស្តែងសម្រាប់ទំនងក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ពទាំងពីរ៕

បកប្រែដោយ Thanh Cong