ឯកឧត្តម ប្រាក់ សុខុន សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាមានបំណងបន្តជម្រុញការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយនឹងបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំជីវភាពរស់នៅរបស់ប្រជាជនដើមកំណើតវៀតណាមប្រកបដោយចីរភាព។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា (រូបថត៖ vnanet.vn)

 

ចំណែកលោក Pham Binh Minh វិញ បានកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជាក្នុងការជួយគាំទ្រដល់ប្រ​ជា​ជន​ដើម​កំ​ណើត​វៀតណាមតាំងទីលំនៅថ្មីនៅតំបន់ទន្លេសាប នៃខេត្តកំពង់ឆ្នាំង។ ទន្ទឹមនឹងនោះ លោក Pham Binh Minh ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះការដែលប្រជាជនដើមកំណើតវៀតណាមជាច្រើននាក់ត្រូវបានផ្លាស់ទីលំនៅទៅកាន់កន្លែងដែលមិនបានធានានូវលក្ខណៈរស់នៅប្រចាំថ្ងៃជាអប្បបរមា។ លោក Pham Binh Minh បានរំលឹកឡើងវិញនូវសំណើរដែលនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងជាមួយនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្តីពីការជួយគាំទ្រដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមដែលបានផ្លាស់ទីលំនៅពីបឹងទន្លេសាបទៅកន្លែងថ្មី ឲ្យមានជីវភាពរស់នៅប្រកបដោយចីរភាព ហើយអនុវត្តន៍នៃការផ្លាស់ទីលំនៅតាមជំហាននិមួយៗ ធានាឱ្យបាននូវលក្ខណៈគ្រប់គ្រាន់នៃហេដ្ឋារចនាសម្ព័ន្ធដោយមាន សាលារៀន គិលានដ្ឋាន និងការផ្លាស់ប្តូរការងារសម្រាប់ប្រជាជន។

នៅក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ក៏បានជូនពរចំពោះឯកឧត្តម ប្រាក់ សុខុន ដែលទើបតែបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវាយតំលៃខ្ពស់ចំពោះភាពរីកចំរើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះផងដែរ៕

បកប្រែដោយ Duy Hoan