វគ្គហ្វឹកហ្វឺននេះក្នុងគោលបំណងបំប៉ន និងលើកកំពស់សមត្ថភាព និងវិធីសាស្រ្ត​នៃការស្រាវជ្រាវយុទ្ធសាស្ត្រយោធាសម្រាប់មន្ត្រីនៃមជ្ឈមណ្ឌលស្រាវជ្រាវយោធា នៃកងយោធពលខេមរភូមិន្ទ។  ក្នុងរយៈពេលមួយខែ មន្រ្តីនៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា នៃកងយោធពលខេមរភូមិន្ទកម្ពុជានឹងបានសិក្សាទ្រឹស្តី ស្រាវជ្រាវជាក់ស្តែង ទស្សនកិច្ចសិក្សា និងអនុវត្តការស្រាវជ្រាវចងក្រងប្រធានបទស្តីពីយុទ្ធសាស្ត្រយោធា។ តាមរយៈវគ្គហ្វឹកហ្វឺននេះ គ្រូបង្រៀនមកពីវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តការពារជាតិ នៃកងទ័ពប្រជាជនវៀតណាម និងមន្ត្រីនៃមជ្ឈមណ្ឌលស្រាវជ្រាវយោធា នៃកងយោធពលខេមរភូមិន្ទ នឹងមានឱកាសដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។ មន្រ្តីនៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ទសាស្ត្រយោធា នៃកងយោធពលខេមរភូមិន្ទក៏នឹងមានឱកាសទៅទស្សនកិច្ចសិក្សានៅយោធភូមិភាគទី៤ និងបញ្ជាការដ្ឋានយោធាខេត្តមួយចំនួន ដើម្បីរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ព និងប្រជាជនវៀតណាម និងកម្ពុជាផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Ky Lan ថ្លែងក្នុងពិធី

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Hoang Ky Lan នាយករង នៃវិទ្យាស្ថានយុទ្ធសាស្រ្តការពារជាតិបានសង្កត់ធ្ងន់ថាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ គឺជាទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលមានពីយូរលង់មកហើយ។ ទំនាក់ទំនងនេះមានភាពរីកចម្រើនកាន់តែខ្លាំងឡើងនៅក្នុងដំណាក់កាលថ្មីនៃប្រទេសទាំងពីរ។ អនុវត្តតាមគោលនយោបាយរបស់បក្ស រដ្ឋវៀតណាម វិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិបានកំណត់ថា ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលឲ្យមន្ត្រីនៃកងយោធពលខេមរភូមិន្ទ ជាពិសេសមន្ត្រីនៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា នៃកងយោធពលខេមរភូមិន្ទ គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចនយោបាយដ៏សំខាន់បំផុតរបស់វិទ្យាស្ថាន។ លោកឧត្តមសេនីយ៍ត្រី Hoang Ky Lan បានសម្តែងការរំពឹងទុកថា មន្រ្តីនៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា នៃកងយោធពលខេមរភូមិន្ទនឹងអាចយកឈ្នះលើការលំបាកទាំងអស់ និងផ្តោតការយកចិត្តទុកដាក់លើការសិក្សារៀនសូត្រ។ ព្រមទាំងបង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងការដឹកនាំ ការគ្រប់គ្រង ការស្រាវជ្រាវ និងបញ្ហាដទៃទៀតដែលមានការយកចិត្តទុកដាក់ដូចគ្នាជាមួយគ្រូបង្រៀន និងកម្មាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ដ្រការពារជាតិ ដើម្បីរួមចំណែកក្នុងការបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរវាងវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិ នៃកងទ័ពប្រជាជនវៀតណាម និងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ នៃកងយោធពលខេមរភូមិន្ទ។

leftcenterrightdel
ប្រ​តិភូ​ទាំង​ឡាយ​ដែល​អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​ថត​រូប​ជុំគ្នា

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ឆៃ នាយករង នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា នៃកងយោធពលខេមរភូមិន្ទឲ្យដឹងថា នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការជួយគាំទ្រដ៏ថ្លៃថ្លាពីក្រសួងការពារប្រទេសវៀតណាម ជាពិសេសគឺវិទ្យសាស្ថានយុទ្ធសាស្ដ្រការពារជាតិនៃកងទ័ពប្រជាជនវៀតណាម ការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធារបស់កងយោធពលខេរមភូមិន្ទ ជាពិសេសមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន។ តាងនាមឱ្យមន្រ្តីនៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រកងយោធពលខេមរភូមិន្ទដែលចូលរួមវគ្គហ្វឹកហ្វឺននេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ឆៃ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក៏ដូចជាការទទួលខុសត្រូវរបស់ខ្លួនក្នុងការបំពេញឲ្យបានល្អនូវភារកិច្ចសិក្សាស្រាវជ្រាវក្នុងវគ្គហ្វឹកហ្វឺននេះ៕

បកប្រែដោយ Thanh Cong