អញ្ជើញចូលរួមកិច្ចពិភាក្សា គណៈប្រតិភូកម្ពុជាបានដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ណៃ តឹងឡឹង មេបញ្ជាការរងយោធភូមិភាគទី២ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ។ គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc ដឹកនាំដោយលោកវរសេនីយ៍ឯក Bui Minh Soai មេបញ្ជាការកងទ័ពការពារព្រំដែន។

leftcenterrightdel
ថ្នាក់ដឹកនាំអង្គភាពទាំងពីរចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (រូបថត៖ bienphong.com.vn)

ក្នុងឆ្នាំកន្លងមក អង្គភាពទាំងពីរបានពង្រីកកិច្ចសហប្រ​តិ​បត្តិ​ការក្នុងការគ្រប់គ្រង និងការការពារព្រំដែន ផ្តោតទៅលើការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពនៅតាមតំបន់ព្រំដែននៃភាគីទាំងពីរ។

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរក៏បានឯកភាពលើ​ខ្លឹមសារនៃ​កិច្ច​សហប្រ​តិ​បត្តិ​ការ​នាពេលខាងមុខនេះ។ តាមនោះ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមកលើ​បញ្ហានានា​ដែល​ទាក់ទងនឹងសន្តិសុខសណ្ដាប់ធ្នាប់ ស្ថានភាពនៃឧក្រិដ្ឋកម្ម និងភេរវកម្មនៅតាមព្រំដែន និងសហការពិនិត្យការឆ្លងដែននៅច្រកទ្វារព្រំដែន ក៏​ដូច​ជា​បង្កលក្ខណៈងាយស្រួលឲ្យប្រជាជននៅតាមតំបន់ព្រំដែនក្នុងការលក់ដូរ និងការពិនិត្យជម្ងឺ។ ភាគីទាំងពីរនឹង​បន្តជម្រុញការឃោសនា និងអប់រំឲ្យប្រជាជននៃប្រទេសទាំងពីរនៅតំបន់ព្រំដែនឲ្យ​មាន​ការ​យល់ដឹង និងគោរព​តាមកិច្ចព្រមព្រៀងស្ដីពីបទបញ្ញាតិព្រំដែន និងរក្សាទំនាក់ទំនងសាមគ្គីភាព ជិ​តស្និទ្ធ​រវាងប្រទេស​ទាំងពីរ​វៀតណាម និងកម្ពុជា៕

បកប្រែដោយ Thuy Anh