leftcenterrightdel
ប្រតិភូបានចូលរួមកិច្ចប្រជុំ (រូបថត៖ vnanet.vn)

 

នេះគឺជាលើកដំបូងដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងបំណងជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនៃព្រះពុទ្ធសាសនា និងលើកកម្ពស់ព្រះពុទ្ធសាសនា កសាងសន្តិភាព និងសុភមង្គលសម្រាប់មនុស្សជាតិ។

អញ្ជើញចូលរួមកិច្ចប្រជុំនេះរួមមាន លោក Somchai Phomvihane សមាជិកការិយាល័យនយោបាយ ប្រធានរណសិរ្សឡាវកសាងប្រទេសជាតិ សម្តេចព្រះអគ្គមហាសង្ឃ រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម រួមជាមួយប្រតិភូជិត ៦០០ នាក់មកពីប្រទេសទាំងបីទៀតផង។

នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំព្រះពុទ្ធសាសនានៃប្រទេសទាំងបីបានពិនិត្យឡើងវិញនូវដំណើរការនៃការបង្កើត និងការអភិវឌ្ឍព្រះពុទ្ធសាសនានៅប្រទេសនីមួយៗ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនាពេលកន្លងមក។ នៅក្នុងបរិបទនៃការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅនៅលើពិភពលោក ថ្នាក់ដឹកនាំព្រះពុទ្ធសាសនានៃប្រទេសទាំងបីបានអះអាងថា ព្រះពុទ្ធសាសនាវៀតណាម ឡាវ និងកម្ពុជា គួរតែបង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងមិត្តភាព និងសហការយ៉ាងជិតស្និទ្ធក្នុងកិច្ចការព្រះពុទ្ធសាសនា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើគ្រប់វិស័យ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់សង្គម និងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាសកលដែលកំពុងប្រឈម ដូចជាវិបត្តិទំនុកចិត្ត វិបត្តិបរិស្ថាន និងការទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង ភាពក្រីក្រ។ល។ ដើម្បីនាំមកនូវសុខសន្តិភាព និងវិបុលភាពសម្រាប់តំបន់ និងពិភពលោក៕

បកប្រែដោយ Duy Hoan