leftcenterrightdel
លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (រូប​ថត៖ vufo.org.vn)

ថ្លែងនៅក្នុងឱកាសនេះ លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានអបអរសាទរជូនចំពោះប្រជាជនកម្ពុជាក្នុងឱកាសរំលឹកខួបលើកទី ៦៥ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ លោកប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា បានសង្កត់ធ្ងន់ថា "វៀតណាម និងកម្ពុជាគឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធ មានទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការពីយូរលង់មកហើយ" ។ ដើម្បីពង្រឹង និងពង្រីកចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ សមាគមមិត្តភាពវៀតណាម - កម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការពាក់ព័ន្ធនានានៃប្រទេសទាំងពីរ ក្នុងការអនុវត្តសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា កម្មវិធីជួយឧបត្ថម្ភនិស្សិតកម្ពុជានៅវៀតណាម; ប្រជុំផ្លាស់​ប្តូរ​មិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជនវៀតណាម - កម្ពុជាលើកទី ៤ នៅទីក្រុងហូជីមិញ ខេត្ត Binh Duong និងខេត្ត Ba Ria – Vung Tau; និងការផ្តល់ទឹកប្រាក់ជាង៦០០លានដុងដែលបានមកពីការបរិច្ចាគដោយសប្បុរស ដើម្បីជួយឧបត្ថម្ភដល់ជនរងគ្រោះដោយអគ្គីភ័យនៅក្នុងភូមិមិត្តភាព រាជធានីភ្នំពេញជាដើម។

leftcenterrightdel
ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម (រូប​ថត៖ vufo.org.vn)

ក្នុងឱកាសនេះដែរ ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់វៀតណាមដែលបានផ្តល់ឲ្យប្រជាជនកម្ពុជាក្នុងការតស៊ូដើម្បីរំដោះជាតិ និងក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តម ប្រាក់ ងួនហុង ជឿជាក់ថា ចំណងសាមគ្គីភាព មិត្តភាព គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ប្រទេសទាំងពីរបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួននាពេលអនាគត៕

leftcenterrightdel
ពិធីរំលឹកខួបលើកទី ៦៥ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា (រូប​ថត៖ vufo.org.vn)

បកប្រែដោយ Duy Hoan