leftcenterrightdel
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិកម្ពុជា (រូប​ថត៖ vnanet.vn)

នាថ្ងៃដ៏ដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារលិខិតអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានផ្ញើសារលិខិតអបអរសាទរជូនចំពោះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណចក្រកម្ពុជាកម្ពុជា។

ក្នុងសារលិខិតអបអរសាទរទាំងនេះ គណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំនៃប្រទេសវៀតណាម បានអបអរសាទរជូនចំពោះសមិទ្ធិផលដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលប្រជាជនកម្ពុជាទទួលបានក្នុងការកសាង និងអភិវឌ្ឍប្រទេសក្នុងរយៈពេល៦៥ឆ្នាំកន្លងមក ជាពិសេស កម្ពុជាបានរៀបចំការបោះឆ្នោតរដ្ឋសភា នីតិកាលទី៦ ប្រកបដោយជោគជ័យ និងបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី ហើយបានជូនពរឲ្យប្រជាជនកម្ពុជា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តទទួលបាននូវសមិទ្ធផលលើគ្រប់វិស័យដ៏ធំធេងថែមទៀត ក្នុងការកសាងឱ្យព្រះរាជាណាចក្រកម្ពុជាអភិវឌ្ឍប្រកបដោយសន្តិភាព វិបុលភាព  និងមានកិត្យានុភាពកាន់តែខ្ពស់ឡើងៗលើឆាកអន្តរជាតិ។

បក្ស និងរដ្ឋវៀតណាមជឿជាក់ថា ទំនាក់ទំនងល្អដែលមានស្រាប់រវាងវៀតណាម និងកម្ពុជា ក្រោមពាក្យស្លោក អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរជាអមតៈ នឹងមានភាពរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។

ក្នុងឱកាសនេះឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានផ្ញើសារលិខិតអបអរសាទរជូនចំពោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ៕

បកប្រែដោយ Thanh Cong