leftcenterrightdel
សិក្ខាកាម នៃកងយោធពលខេមរភូមិន្ទចូលរួមក្នុងពិធីបើកវគ្គ

ថ្លែងក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Nguyen Van Tan អនុប្រធាននាយកដ្ឋានបុគ្គលិក បានសង្កត់ធ្ងន់ថា ស្ថាប័ន និងអង្គភាពនានាដែលត្រូវបានប្រគល់ភារកិច្ចឲ្យជួយដល់ប្រទេសមិត្តក្នុងវគ្គហ្វឹកហ្វឺននេះ និងនាយទាហានរបស់ប្រទេសមិត្ត ត្រូវយល់ដឹងយ៉ាងជ្រាលជ្រៅអំពីភារកិច្ចកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ គ្រូបង្រៀនត្រូវតែលើកកម្ពស់ការទទួលខុសត្រូវ ខិតខំស្រាវជ្រាវ ចងក្រងមេរៀនឲ្យមានគុណភាព និងមានវិធីសាស្រ្តបង្រៀនសមស្រប។ សាលាយោធាភូមិភាគទី ៧ ត្រូវយកចិត្តទុកដាក់ និងធានាគ្រប់លក្ខណៈទាំងអស់សម្រាប់សិក្ខាកាម។ សិក្ខាកាមត្រូវខិតខំក្នុងការសិក្សា យល់ឲ្យបានច្បាស់អំពីខ្លឹមសារនៃមេរៀនរបស់គ្រូបង្រៀន ផ្តោតការយកចិត្តទុកដាក់លើការសិក្សាស្រាវជ្រាវ និងផ្លាស់ប្តូរជាមួយគ្រូបង្រៀន ស្តីពីបញ្ហាសំខាន់ៗ ដែលទាក់ទងនឹងការងារជ្រើសរើសទ័ពរបស់កងទ័ពប្រជាជនវៀតណាម ដើម្បីអនុវត្តឲ្យបានសមស្របទៅនឹងការជ្រើសរើសទ័ពរបស់កងយោធពលខេមរភូមិន្ទ។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Van Tan ថ្លែងក្នុងពិធីបើគវគ្គ

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ទូច រ៉ាឌី បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម យោធភូមិភាគទី៧ និងសាលាយោធភូមិភាគទី៧ ដោយបានរៀបចំយ៉ាងហ្មត់ចត់សម្រាប់សិក្ខាកាម នៃកងយោធពលខេមរភូមិន្ទ។

leftcenterrightdel
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ទូច រ៉ាឌី ថ្លែងក្នុងពិធី

ឯកឧត្តម ឯកឧត្តម ឧត្តមសេនីយ៍ត្រី ទូច រ៉ាឌី ក៏បានស្នើឱ្យសិក្ខាកាមទាំងអស់ត្រូវគោរពតាមបទបញ្ជារបស់សាលា និងរក្សាទំនាក់ទំនងល្អរវាងសិក្ខាកាមកម្ពុជា និងសិក្ខាកាមវៀតណាមដែលកំពុងសិក្សានៅសាលា រួមចំណែកក្នុងការកសាងទំនាក់ទំនង មិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជារវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទឲ្យមានភាពរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត៕

បកប្រែដោយ Thanh Cong