leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ (រូប​ថត៖ vnanet.vn)

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងការអនុវត្តប្រកបដោយប្រសិទ្ធិភាពនៃកិច្ចព្រមព្រៀង និងកម្មវិធីសហប្រតិបត្តិការនានារវាងកងទ័ពនៃប្រទេសទាំងពីរ ដែលក្នុងនោះមានវិស័យជាច្រើនសម្រេចបានលើសពីគោលដៅដែលកំណត់។ កងទ័ពនៃប្រទេសទាំងពីរបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងទាំងពីរសហការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការការពារព្រំដែន ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការជួយសង្គ្រោះ។ ភាគីទាំងពីរបានសហការយ៉ាងល្អក្នុងការយាមល្បាតរួមនៅតាមតំបន់ព្រំដែន អនុវត្តប្រកបដោយប្រសិទ្ធភាពនៃវិធានការនានា រួមចំណែកក្នុងការអនុវត្តល្អនូវភារកិច្ចខ័ណ្ឌសិមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអះអាងថា រដ្ឋាភិបាល និងប្រជាជនកម្ពុជាចងចាំជានិច្ចនូវការជួយគាំទ្រដ៏មានតម្លៃរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងការតស៊ូរំដោះប្រទេសជាតិកាលពីមុន ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នាបច្ចុប្បន្ននេះ ។

leftcenterrightdel
ទិដ្ឋ​ភាព​នៃ​ជំ​នួប​ (រូប​ថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គោលនយោបាយឥតងាករេរបស់វៀតណាមគឺបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាម និងកម្ពុជា។ លោកនាយករដ្ឋមន្ត្រីរំពឹងថា កងទ័ពនៃប្រទេសទាំងពីរ នឹងជំរុញកិច្ចសហប្រតិបត្តិការឲ្យសម្រេចបានលទ្ធផលល្អប្រសើរជាច្រើនថែមទៀត រួមចំណែកដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តីបានវាយតំលៃខ្ពស់ចំពោះលទ្ធផលល្អនៃកិច្ចពិភាក្សារវាងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងលោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងឲ្យដឹងថា នេះគឺជាសកម្មភាពសំខាន់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនានារវាងប្រសួងការពារជាតិទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការវាងកងទ័ពទាំងពីរលើវិស័យមួយចំនួនដូចជា ការបណ្តុះបណ្តាល ការធានាសន្តិសុខព្រំដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ការជួញដូរមនុស្ស និងការជួយសង្គ្រោះជាដើម។ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងការពារជាតិកម្ពុជាបន្តសហការជាមួយភាគីវៀតណាម ក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជិវិតនៅប្រទេសកម្ពុជានាសម័យសង្គ្រាម។

បកប្រែដោយ Thanh Cong