leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញ​ត្រួត​ពល​កង​កិត្តិ​យស

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន

នាព្រឹកថ្ងៃទី ៣០ ខែតុលា នៅឯទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋរកិច្ចឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ។ បន្ទាប់ពីពិធីទទួលបដិសណ្ឋរកិច្ច ភាគីទាំងពីរបានចាប់ផ្តើមកិច្ចពិភាក្សា។ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានេះ មានលោកឧត្តមសេនីយ៍ត្រី Ngo Minh Tien អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ​ថតរូប​ជា​មួយ​គណៈប្រ​តិ​ភូ​យោ​ធា​ជាន់​ខ្ពស់​នៃ​ប្រ​ទេស​ទាំង​ពីរ

នៅឯកិច្ចពិភាក្សា លោកឧត្តមសេនីយ៍ឯក Phan Van Giang និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឯកភាពគ្នាលើការវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរនាពេលកន្លងមក ដោយបានរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធិភាព ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Phan Van Giang និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ឲ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីបានក្លាយទៅជាសសរស្តម្ភមួយក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ រួមចំណែកក្នុងការជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាពសម្រាប់វិស័យផ្សេងៗទៀត។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តដឹកនាំ បញ្ជាដល់ស្ថាប័នពាក់ព័ន្ធនានា ឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនៅឆ្នាំ២០១៩  ពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមករវាងបណ្តាយោធភូមិភាគ សហការគ្នាក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពិលីជីវិតនៅប្រទេសកម្ពុជា នាសម័យសង្គ្រាម ជំរុញការយាមល្បាតទ្វេភាគី ការគ្រប់គ្រងបង្គោលព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រក្សាសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតំបន់ព្រំដែន៕

បកប្រែដោយ Duy Hoan