ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអរគុណចំពោះការទទួលបដិសណ្ឋរកិច្ចយ៉ាងមហោឡារិករបស់ក្រសួងការពារប្រទេសវៀតណាមសម្រាប់គណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អំពីស្ថានភាពរបស់ប្រទេសកម្ពុជា និងលទ្ធផលនៃកិច្ចពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក Phan Van Giang ។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងល្អរវាងកងទ័ពនៃប្រទេសទាំងពីរនឹងបន្តបានពង្រឹង និងពង្រីក រួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ  ធានាឱ្យមានស្ថិរភាព សន្តិសុខនយោបាយ នៅក្នុងប្រទេសនីមួយៗ និងរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនិមួយៗ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich វាយតំលៃខ្ពស់ចំពោះសមិទ្ធផលនានាដែលប្រជាជន និងកងយោធពលខេមភូមិន្ទសម្រេចបាននាពេលកន្លងមក ហើយថ្លែងអំណរគុណចំពោះមនោសញ្ចេតនាល្អ និងភាពស្មោះត្រង់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន សម្រាប់ប្រទេស ប្រជាជន និងកងទ័ពប្រជាជនវៀតណាម។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងលទ្ធផលល្អនៃកិច្ចពិភាក្សារវាងគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសទាំងពីរ នឹងរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ជាពិសេសវាងកងទ័ពនៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan