ដោយបានយល់ជ្រួតជ្រាបនូវអត្ថន័យ និងសារៈសំខាន់នៃជំនួបប្រាស្រ័យមិត្តភាពលើកនេះ កងទ័ពការពារព្រំដែនខេត្ត KonTum បាន និងកំពុងពន្លឿនការត្រៀមរៀបចំទាំងខ្លឹមសារ និងវិធីសាស្រ្តអនុវត្ត។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
ហ្វឹកហាត់យ៉ាងសកម្មសម្រាប់ការយាមល្បាតរួមគ្នា ក្នុងក្របខ័ណ្ឌ នៃជំនួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - កម្ពុជា- ឡាវ (រូប​ថត៖ bienphong.com.vn)

ពិធីគោរពបង្គោលព្រំដែន និងការយាមល្បាតរួមគ្នារវាងកងកម្លាំងការពារព្រំដែនទាំងបី នឹងប្រព្រឹត្តទៅនៅម៉ោង៧ និង៤៥នាទី ព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះគឺជាខ្លឹមសារដ៏សំខាន់មួយនៃជំនួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - កម្ពុជា- ឡាវលើកដំបូង។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក កម្មាភិបាល យុទ្ធជន នៃកងទ័ពការពារព្រំដែនខេត្ត Kon Tum បានពន្លឿនការត្រៀមរៀបចំសម្រាប់ការហ្វឹកហាត់រួមរវាងកងកម្លាំងទាំងបី។ នេះគឺជាខ្លឹមសារមួយដែលទាមទារឲ្យមានការហ្វឹកហ្វឺនយ៉ាងម៉ត់ចត់ ស្របតាមបទបញ្ជា និងរូបភាពនៃការរៀបកម្លាំង ដែលដឹកនាំដោយកងទ័ពការពារព្រំដែនវៀតណាម។ ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមក កងកម្លាំងការពារព្រំដែន នៃប្រទេសទាំងបីបានខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ ដោយមិនខ្លាចនឿយហត់ ឬក៏ការលំបាក អ្វីឡើយសម្រេចបានល្អនូវភារកិច្ចដែលបានប្រគល់ឲ្យ៕

បកប្រែដោយ Duy Hoan