មានប្រសាសន៍ក្នុងកិច្ចប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Pham Van Tan ជូនពរខេត្តកំពង់ចាមទទួលបានសមិទ្ធផលជាច្រើនក្នុងការកសាង និងអភិវឌ្ឍចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរឲ្យកាន់តែរីកចំរើន។

leftcenterrightdel
ថ្នាក់ដឹកនាំនៃខេត្តទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀង (រូបថត៖ nhandan.com.vn)

លោក Pham Van Tan បញ្ជាក់ថា ចំ​ណង​សាមគ្គីភាព និង​ការជួយគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរវៀតណាម - កម្ពុជាត្រូវ​បាន​​បង្ហាញតាមរយៈទំនាក់ទំនងយ៉ាងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពរវាងតំបន់ជាប់ព្រំដែននានា។

លោកអភិបាលខេត្តកំពង់ចាម គួច ចំរើន បានឯកភាពជាមួយរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងរវាងខេត្តទាំងពីរដំណាក់កាល ២០១២ - ២០១៨ ព្រមទាំងឯកភាពខ្លឹមសារនៃកិច្ចព្រមព្រៀងស្តី​ពី​កិច្ច​សហប្រតិបត្តិការដំណាក់កាល ២០១៨ - ២០២២ រវាងខេត្តទាំងពីរ។

ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានចុះហេត្ថលេខាលើកិច្ចព្រមព្រៀងស្តី​ពី​កិច្ច​សហប្រតិបត្តិការលើវិស័យចំនួន៤ ដូចជា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ​​វិនិយោគ; កិច្ចសហប្រតិបត្តិការលើវិស័យកសិ - រុក្ខ - ជលផល; កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​លើ​វិស័យសុខាភិបាល អប់រំ បណ្ដុះបណ្ដាល វប្បធម៌ សង្គម បរិស្ថាន; កិច្ចសហប្រ​តិ​បត្តិ​ការក្នុង​ការ​រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកិច្ចសហប្រតិបត្តិការក្នុង​ការ​ស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិតនៅកម្ពុជា នៅសម័យសង្គ្រាម៕

បកប្រែដោយ Thuy Anh