លោកស្រី Truong Thi Mai បានសម្ដែងក្តីរីករាយចំពោះការអភិវឌ្ឍល្អប្រសើរនៃទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ប្រទេសទាំងពីរ ហើយលោកស្រីក៏វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាវៀតណាមនៅពេលកន្លងមក។ លោកស្រីរំពឹងថា ព្រឹទ្ធសភាកម្ពុជាបន្តពង្រីកកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ជាមួយរដ្ឋសភាវៀតណាមដើម្បីអនុវត្តល្អតួនាទីបង្កើតច្បាប់ ការឃ្លាំមើល និងការកំណត់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ សហការត្រួតពិនិត្យចំ​ពោះក្រសួង ស្ថាប័ននានាក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមវៀតណាម - កម្ពុជា និងកិច្ចព្រមព្រៀងនានា​រវាងបក្សទាំងពីរ រដ្ឋទាំងពីរ។

leftcenterrightdel
លោកស្រី Truong Thi Mai និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ​ (រូបថត៖ nhandan.com.vn)

លោកស្រី Truong Thi Mai បានថ្លែងអំណរគុណចំពោះជំនួយពី​រដ្ឋសភា ព្រឹទ្ធសភា និងរដ្ឋាភិបាលកម្ពុជាដែលផ្ដល់ដល់អណិកជនវៀតណាម និងសហគ្រាសវៀតណាមដែលកំពុងបណ្ដាក់ទុននៅកម្ពុជា។ លោកស្រីក៏បានរំពឹងថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បន្តដឹកនាំព្រឹទ្ធសភាកម្ពុជា​ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលឲ្យអណិកជនវៀតណាមនិយាយរួម និងអណិកជនវៀតណាមនៅតំបន់ទន្លេសាបនិយាយដោយឡែកមានជីវភាពរស់នៅស្ថិរភាព ព្រមទាំងបង្កលក្ខណៈងាយស្រួលឲ្យសហគ្រាសវៀតណាមដែល​កំ​ពុង​បណ្ដាក់ទុននៅកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បញ្ជាក់ថា ភាគីទាំងពីរគប្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍លើសកម្មភាពនីតិប្បញ្ញត្តិ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនានា​ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ រួមចំណែកជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា បង្កើនការផ្លាស់ប្តូរព័ត៌មាន និងសហការគ្នាយ៉ាងជិតស្និទ្ធនៅវេទិការអន្តរជាតិ រួមវិភាគទានដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Thanh Cong