នារសៀលថ្ងៃទី១៦ ខែតុលា នៅរាជធានីភ្នំពេញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួលជួបគណៈប្រតិភូ។

leftcenterrightdel
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទទួលជួបលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិមបក្ស (រូប​ថត៖ vnanet.vn)

លោកស្តី Truong Thi Mai បានពាំនាំនូវការសាកសួរសុខទុកពីសំណាក់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជូនចំពោះសម្តេច ហេង សំរិន និងថ្នាក់ដឹកនាំកម្ពុជា ជូនពរចំពោះសម្តេច ហេង សំរិន ដែលបានជាប់ឆ្នោតជាប្រធានរដ្ឋសភា អាណត្តិទី៦ ជូនពរព្រះរាជាណាចក្រកម្ពុជាដោយមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ នាពេលកន្លងមក និងជឿជាក់ថា ដោយមានការគាំទ្រពីប្រជាជនកម្ពុជា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាថ្មីនឹងដឹកនាំប្រជាជនកម្ពុជាឆ្លងកាត់រាល់ការប្រឈម និងការលំបាកឧបសគ្គ បន្តសម្រេចបាននូវសមិទ្ធិផលថ្មីៗ និងធំធេងជាច្រើនថែមទៀត។

លោកស្រី Truong Thi Mai វាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍល្អនៃទំនាក់ទំនងវៀតណាម - កម្ពុជាក្រោមពាក្យស្លោកថា "ប្រទេសជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិស្ថេរជានិច្ចកាល " និងបញ្ជាក់ថា វៀតណាមនឹងខិតខំប្រឹងប្រែងធ្វើអស់ពីសមត្ថភាពរបស់ខ្លួន រួមជាមួយប្រទេសកម្ពុជា ដើម្បីរក្សា លើកកំពស់ និងផ្ទេរទៅដល់មនុស្សជំនាន់ក្រោយនៃប្រទេសទាំងពីរនូវទំនាក់ទំនងដ៏ល្អប្រសើនេះ។ លោកស្រី Truong Thi Mai សង្ឃឹមថា រដ្ឋសភានៃប្រទេសទាំងពីរត្រូវពង្រឹងការត្រួតពិនិត្យ ជំរុញឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ អនុវត្តតាមសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព។ ព្រមទាំងស្នើឲ្យរដ្ឋសភាជាតិកម្ពុជាមានការយកចិត្តទុកដាក់  ជួយសម្រួល និងមានវិធានការសមស្របដើម្បីធានាសិទ្ធ និងផលប្រយោជន៍ស្របច្បាប់របស់អាណិកជនវៀតណាមនៅកម្ពុជា ដោយស្របតាមច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ។

leftcenterrightdel
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទទួលជួបលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិមបក្ស (រូប​ថត៖ vnanet.vn)

សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង និងមានសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់វៀតណាមក្នុងដំណើរការផ្លាស់ថ្មី ។ សម្តេច ហេង សំរិន វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ រដ្ឋាភិបាលទាំងពីរ និងរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ សម្តេច ហេង សំរិន ថ្លែងអរគុណដល់ការជួយគាំទ្រដ៏មានតម្លៃដែលវៀតណាមបានផ្តល់ឲ្យកម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ស្តាប្រទេសឡើងវិញ  ក៏ដូចជានៅក្នុងបុព្វហេតុសន្តិភាព បង្រួបបង្រួមជាតិ កសាង និងការការពារប្រទេសនាពេលបច្ចុប្បន្ននេះផងដែរ។ សម្តេច ហេង សំរិន អះអាងថា ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិស្ថេរជានិច្ចកាល រវាងវៀតណាម និងកម្ពុជា ជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃ ដែលត្រូវរក្សាទុក លើកកម្ពស់ និងផ្ទេរទៅដល់មនុស្សជំនាន់ក្រោយដើម្បីស្នងបន្ត។

* ក្នុងថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកស្រី Truong Thi Mai បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈចលនាមហាជន គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា៕

បកប្រែដោយ Thanh Cong