leftcenterrightdel
វៀតណាម និងកម្ពុជាសហការក្នុងការជំរុញពាណិជ្ជកម្មឈើស្របច្បាប់ (រូប​ថត៖ thanhnien.vn)

យោងតាមព័ត៌មានពីកិច្ចប្រជុំនេះ នាប៉ុន្មានឆ្នាំថ្មីៗនេះ វិស័យកែច្នៃឈើរបស់វៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័ស និងប្រកបដោយស្ថិរភាព។ ក្នុងឆ្នាំ ២០១៧ វៀតណាមបានក្លាយជាប្រទេសដែលនាំចេញឈើលំដាប់ទី៥ របស់ពិភពលោក ដោយមានទំហំពាណិជ្ជកម្មសម្រេចបាន ៨ ពាន់លានដុល្លារ។ ការធានាឱ្យបានឈើមានប្រភពស្របច្បាប់គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយសំខាន់ៗបំផុតនៃគោលនយោបាយអភិវឌ្ឍន៍លើវិស័យកែច្នៃឈើរបស់វៀតណាម។

នាពេលកន្លងមក ឈើដែលបាននាំចូលពីប្រទេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញបន្ថែមសម្រាប់ឈើក្នុងស្រុក។ នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មនៃការនាំចូលឈើរបស់វៀតណាមពីកម្ពុជាសម្រេចបាន ២១៣ លានដុល្លារ ហើយក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៨នេះ សម្រេចបាន ៨៤ លានដុល្លារ។  ប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ការដឹកជញ្ជូន និងការធ្វើជំនួញឈើឆ្លងដែនខុស​ច្បាប់​។ នាពេលបច្ចុប្បន្ននេះ ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរបានបន្តបំពេញបន្ថែមឯកសារច្បាប់ដែលមានពាក់ព័ន្ធ និងពង្រឹងការគ្រប់គ្រងព្រៃឈើ និងការធ្វើជំនួញផលិតផលផលិតពីព្រៃឈើនៅតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរ។

បកប្រែដោយ Duy Hoan