លោកឧត្តមសេនីយ៍ឯក Le Chiem អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងជាប្រធានគណៈកម្មាធិការជំនាញរបស់រដ្ឋាភិបាលវៀតណាម និងលោក Seang Lapress ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានគណៈកម្មការជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ។ អញ្ជើញចូលរួមកិច្ចប្រជុំមានលោកឧត្តមសេនីយ៍ទោ Do Can អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម និងតំណាងស្ថាប័ន អង្គភាពកងទ័ពនៃប្រទេសទាំងពីរផងដែរ។

leftcenterrightdel
ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៧

ជំនួសមុខគណៈកម្មការជំនាញរបស់រដ្ឋាភិបាលវៀតណាម លោកឧត្តមសេនីយ៍ឯក Le Chiem បានវាយតំលៃខ្ពស់ចំពោះការដឹកនាំមានប្រសិទ្ធភាពរបស់គណៈកម្មការជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅកម្ពុជា។ លោកក៏បញ្ជាក់ថា នៅរយៈពេលកន្លងមក ទំនក់ទំនងរវាងវៀតណាម និងកម្ពុជាបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ ការរៀបចំដោយជោគជ័យកិច្ចប្រជុំលើកនេះបានរួមចំណែកក្នុង​ការ​ពង្រឹងទំនាក់ទំនងល្អប្រសើររវាងរដ្ឋទាំងពីរ កងទ័ពទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
តំណាងទាំងឡាយរូបថតទុកជាអានុស្សាវរីយ៍

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតំលៃលើ​លទ្ធផលនៃការអនុវត្តកំណត់ហេតុក្នុងកិច្ចប្រជុំលើកទី១៦ និងឯកភាពលើ​ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសម្រាប់រដូវប្រាំង ២០១៨ - ២០១៩។ ភាគីទាំងពីរបានឯកភាពសហការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅកម្ពុជាក្នុងសម័យសង្រ្គាមតទៅទៀត។ ភាគីវៀតណាមនឹងរក្សា ១១ ក្រុមដើម្បីបំពេញភារកិច្ចនៅកម្ពុជា។ ភាគីកម្ពុជាបន្តសហការជាមួយបណ្តាក្រុមវៀតណាមដើម្បីការពារ នាំផ្លូវ ទាក់ទងនឹងប្រជាជន និងដោះស្រាយបញ្ហានានា។ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មការជំនាញរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម គណៈប្រតិភូគណៈកម្មការជំនាញរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានទៅទស្សនាកិច្ច​នៅ​ កេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត និងរមណីដ្ឋានមួយចំនួននៅទីក្រុងហូជីមិញ និងខេត្ត Binh Duong៕

បកប្រែដោយ Thuy Anh