គោលបំណងនៃកិច្ចប្រជុំនេះគឺពិភាក្សាគ្នាអំពីវិ​ធាន​ការ​នានា​ដើម្បី​លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្ម - អភិវឌ្ឍជនបទវៀតណាមជួប​ពិភាក្សា​ជា​មួយ​ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា (រូប​ថត៖ nongnghiep.vn)

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទាំងពីរបានចែករំលែកនូវលទ្ធផលដែលបានសម្រេចក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលកន្លងមក ព្រមទាំងចង់បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធថែមទៀត។ លោក Nguyen Xuan Cuong បានអោយដឹងថា កសិកម្មដើរតួយ៉ាងសំខាន់ សូម្បីតែជាមូលដ្ឋានគ្រឹះសម្រាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ វិស័យកសិកម្មនៃប្រទេសទាំងពីរមានភាពស្រដៀងគ្នា និងជួយគាំទ្រគ្នាទៅវិញទៅមក ។ ដូច្នេះ លោក Nguen Xuan Cuong ឲ្យដឹងថា វៀតណាមនឹងខិតខំព្យាយាមជួយគាំទ្រ ដើម្បីភាគីទាំងពីអភិវឌ្ឍវីស័យកសិកម្មប្រកបដោយប្រសិទ្ធភាព។

ចំណែកឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម និងលោក Nguyen Xuan Cuong ផ្ទាល់ ដោយបានជួយគាំទ្រលើផ្នែកបច្ចេកទេស ក៏ដូចជាជួយគាំទ្រលើតម្លៃទំនិញកសិកផលរបស់កម្ពុជាដូចជា ស្វាយចន្ទី ដំឡូងមី និងកៅស៊ូជាដើម។ ឯកឧត្តម វេង សាខុនឲ្យដឹងថា តម្លៃដំឡូងមីនៅប្រទេសកម្ពុជាបានថយចុះដោយសារតែជួបប្រទះនូវជំងឺឆ្លង ដែលធ្វើឱ្យជីវភាពរស់​នៅរបស់ប្រជាជនជួបការលំបាកជាច្រើន។ ដូច្នេះ ភាគីកម្ពុជា សង្ឃឹមថាវៀតណាមនឹងជួយគាំទ្រលើផ្នែកបច្ចេកទេសដើម្បីបង្ការនិងទប់ស្កាត់ជំងឺឆ្លង ព្រមទាំងបង្កើនតម្លៃទិញដំឡូងមីនៅតាមតំបន់ព្រំដែន ជាពិសេសនៅខេត្ត Tay Ninh តែម្តង៕

បកប្រែដោយ Duy Hoan