ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា  រួម​ជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍​នៃ​ប្រទេសជាច្រើន បានចូលរួមពិធីបើកនេះ។

leftcenterrightdel
ស្តង់របស់ក្រុមហ៊ុនវៀតណាមក្នុងផ្សារណាត់ (រូបថត៖ nhandan.com.vn)

ផ្សារណាត់ទេសចរណ៍កម្ពុជាឆ្នាំ២០១៨ បានរៀបចំឡើង​ដោយក្រសួងទេសចរណ៍កម្ពុជា និងមានការចូលរួមពី​សហគ្រាសជាង ៥០០ មកពីប្រទេសចំនួន៨០ លើពិភពលោក សំដៅផ្សព្វផ្សាយផលិតផលទេសចរណ៍ និងសេវាកម្មរបស់កម្ពុជាដល់ពិភពលោក ព្រមទាំង ជម្រុញកិច្ចសហប្រតិបត្តិការរវាងផ្នែកទេសចរណ៍ សេវាកម្មរបស់កម្ពុជា ជា​មួយ​ដៃគូលើពិភពលោក។ ផ្សារណាត់ទេសចរណ៍លើកនេះបានប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ តុលា។ លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា នេះជាឱកាសដ៏ល្អសម្រាប់សហគ្រាសមកពីប្រទេសចំនួន៨០ លើពិភពលោកផ្លាស់ប្តូរព័ត៌មាន ជម្រុញចំនួនភ្ញៀវទេសចរមកប្រ​ទេស​កម្ពុជា និងផ្ទុយទៅវិញ។

ក្នុងឱកាសនេះ លោករដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជាបានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជានិងវៀតណាម។ នៅពេលកន្លងមក ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រាប់​ជាន់​ថ្នាក់​ដើម្បី​ទៅ​ទស្សនកិច្ច​សិក្សា​ ស្វែងរកឱកាសវិនិយោគ និងអភិវឌ្ឍវិ​ស័យ​ទេសចរណ៍។ ក្នុងផ្សារណាត់នេះក៏មានសហគ្រាសវៀតណាមមកចូលរួមដែរ៕

បកប្រែដោយ Thuy Anh