គណៈប្រតិភូនៃតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មឿន សាម៉ន មេបញ្ជាការរងយោធភូមិភាគទី២ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រៃវែង។ គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ដឹកនាំដោយលោកវរសេនីយ៍ឯក Le Van Luan មេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap។

leftcenterrightdel
អង្គភាពទាំងបីចុះហត្ថលេខាលើបទបញ្ញាតិស្តី​ពី​កិច្ច​សហប្រ​តិ​បត្តិ​ការ (រូបថត៖ bienphong.com.vn)

នៅ​កិច្ចប្រជុំនេះ តំណាងនៃអង្គភាពទាំងបីបានពិភាក្សា និងឯកភាពលើ​បទបញ្ញាតិស្តី​ពី​កិច្ច​សហប្រ​តិ​បត្តិ​ការ ឆ្នាំ ២០១៨ ដែលផ្តោតទៅលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ រក្សាការទាក់ទងគ្នា​រវាងភាគីទាំងបី ជូន​ដំណឹង​គ្នាអំពីស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ការ​​ឆេះព្រៃ និង​​ការ​ជួយ​សង្គ្រោះនៅតាម​តំបន់ព្រំដែនជា​ដើម។ អង្គភាពទាំងបីក៏បានឯកភាពលើ​ការ​កសាងផែនការធ្វើ​សមយុទ្ធ សំ​ដៅ​​បង្កើនសមត្ថភាពក្នុង​ការ​ជួយ​សង្គ្រោះ ព្រមទាំងបញ្ជាអង្គភាពនៅតាម​តំបន់ព្រំដែន ឲ្យ​ត្រៀមខ្លួន​រួច​ជាស្រេចដើម្បី​ចូលរួមជួយ​សង្គ្រោះនៅ​ពេលដែល​​​មាន​ករណី​កើត​ឡើងជាយថា​ហេតុ៕

បកប្រែដោយ Thuy Anh