leftcenterrightdel
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap លោក Doan Tan Buu (ខាងស្ដាំ) ចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ (រូបថត៖baophapluat.vn)

នៅក្នុងដំណើរទស្សនកិច្ចការងារនេះ ថ្នាក់ដឹកនាំនៃខេត្ត Dong Thap បានចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង និងខេត្តពោធិសាត់ ដែលឯកភាពលើខ្លឹមសារស្តីពីកិច្ចសហប្រតិបត្តិកាក្នុងការស្វែងរក ប្រមូលផ្ដុំ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីជីវិតនៅប្រទេសកម្ពុជា នាសម័យសង្គ្រាម នៅដំណាក់កាលរដូវប្រាំងឆ្នាំ២០១៨ - ២០១៩។ តាមគម្រោង ក្រុម K91 នឹងទៅកាន់ប្រទេសកម្ពុជាដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនពលីពីដើមខែវិច្ឆិកាខាងមុខនេះ។

ក្នុងជំនួបទាំងនេះ លោក Doan Tan Buu បានសម្តែងបំណងថា អាជ្ញាធរនៃខេត្តទាំងពីរនឹងបន្តបង្កលក្ខណៈងាយស្រួលឲ្យអាណិកជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ រកស៊ីនៅប្រទេសកម្ពុជា និងអនុវត្តបានល្អនូវបទប្បញ្ញត្តិស្តីពីកិច្ចសហប្រតិបត្តិការ កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕

បកប្រែដោយ Duy Hoan