អញ្ជើញចូលរួមក្នុងពិធីនេះមានតំណាងមកពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋានផែនការនិងហិរញ្ញវត្ថុ អធិការកិច្ចរដ្ឋាភិបាល និងតំណាងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម។

leftcenterrightdel
លោក Nguyen Van Thanh ថ្លែង​ក្នុង​ពិ​ធី​ (រូប​ថត៖ thanhtra.com.vn)

វគ្គសិក្សានេះគឺជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ និងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជាបានចាត់បញ្ជូនគណៈប្រតិភូជាច្រើនមកទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការងារអធិការកិច្ច ការដោះស្រាយពាក្យបណ្តឹង និងការបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការមួយដែលមានប្រសិទ្ធភាពបំផុតគឺការបណ្ដុះបណ្ដាល បំប៉នជំនាញដល់មន្ត្រី។ អាស្រ័យលើនេះ អធិការកិច្ចរដ្ឋាភិបាលវៀតណាមបានរៀបចំវគ្គបំប៉នជំនាញអធិការកិច្ចមួយចំនួន ដល់មន្ត្រីអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អាចរៀបចំការបណ្ដុះបណ្ដាលនៅក្នុងប្រទេសខ្លួនបានតែម្តង។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកវគ្គ (រូប​ថត៖ thanhtra.com.vn)

ថ្លែងក្នុងពិធីបើកវគ្គនេះ លោក Vu Van Chien នាយកសាលាកម្មាភិបាលអធិការកិច្ច បានអះអាងថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន និងបង្កលក្ខណៈងាយស្រួលបំផុតដើម្បីសិក្ខាកាមទាំងអស់អាចសម្រេចបានវគ្គសិក្សានេះ។ លោកក៏សង្ឃឹមដែរថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ និងរួមសហការជាមួយសាលាក្នុងការផ្លាស់ប្តូរ ចែករំលែក និងពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវលទ្ធផលល្អក្នុងវគ្គសិក្សានេះដែរ។

នៅក្នុងឱកាសនេះ លោក Nguyen Van Thanh អគ្គអធិការរង  បានបញ្ជាក់ថា ការបើកវគ្គបំប៉នជំនាញអធិការកិច្ចដល់មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពិតជាមានសារៈសំខាន់ណាស់ សំដៅជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋទាំងពីរ ជាពិសេសរវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរផងដែរ។

លោក Nguyen Van Thanh សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកឈ្នះ ពុះពារការលំបាក ដើម្បីសម្រេចបានល្អនូវភារកិច្ចសិក្សា។ លោករំពឹងថាសិក្ខាកាមទាំងអស់នឹងចូលរួមយ៉ាងសកម្មក្នុងការសិក្សា ផ្លាស់ប្តូរ និងពិភាក្សាជាមួយគ្រូបង្រៀន ចាប់យកនូវចំណេះដឹងសំខាន់ៗ និងចាំបាច់ ហើយសិក្សាស្រាវជ្រាវ ដើម្បីអនុវត្តយ៉ាងរលូនក្នុងស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា។ តាមរយៈនោះ រួមចំណែកដល់ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន នៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan