ចូលរួមជំនួបនេះមានវត្តមានរបស់អតីតយុទ្ធជនជាង ៤០០ នាក់របស់កងវរសេនាធំនៅទូទាំងប្រទេស និងសិក្ខាកាមកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាស្ថានទ័ពជើងទឹក សាកលវិទ្យាល័យវិទ្យុទាក់ទង និងសាលានាយទាហានកងទ័ពជើងអាកាស។

leftcenterrightdel
ពាក់មេដាយអនុស្សាវរីយ៍ឲ្យ​សិក្ខាកាមកម្ពុជាកំពុងរៀននៅសាលាយោធានៅទីក្រុង Nha Trang

ក្នុងរយៈពេល ៤០ ឆ្នាំមុននេះ យុវជនរាប់ពាន់នាក់នៅទូទាំងប្រទេស ក្នុងនោះមានយុវជនខេត្ត Khanh Hoa បានចេញដំណើរទៅការពារមាតុភូមិ និងបំពេញភារកិច្ចអន្តរជាតិ។ បន្ទាប់ពីបំពេញល្អភារកិច្ចវិលត្រឡប់ប្រទេសវិញ កងវរសេនាធំលេខ៩៣ បន្តពង្រីកប្រពៃណីដ៏ក្លាហានរបស់អង្គភាពក្នុងការបង្វឹកបង្ហាត់យុទ្ធជនវ័យក្មេង កសាងអង្គភាព រួមចំណែកការពារយ៉ាងរឹងមាំមាតុភូមិ។ អតីតយុទ្ធជនរបស់កងវរសេនាធំលេខ៩៣ ក៏មានសកម្មភាពជាច្រើនពោពេញទៅដោយមនោសញ្ចេតនាផងដែរ។

leftcenterrightdel
ចែកអំណោយជូនក្រុមគ្រួសារនៃយុទ្ធជនពិការ និងយុទ្ធពលី

គណៈកម្មការទាក់ទងបានសហការជាមួយអង្គភាពកម្ពុជានានាស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អធិ្ឋធាតុយុទ្ធជនពលីចំនួន ១៩ នាក់ កសាងនិងជួសជុលផ្ទះតបស្នងសងគុណ ព្រមទាំងទៅសួរសុខទុក្ខអតីតយុទ្ធជនក្រីក្រ៕

បកប្រែដោយ Thanh Cong