leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Luong Cuong ទទួលជួបលោក​ជំទាវ ដាំ ដារីនី

លោកឧត្តមសេនីយ៍ឯក Luong Cuong បានសម្ដែងនូវការជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Luong Cuong ប្រគល់អំណោយជូនលោក​ជំទាវ ដាំ ដារីនី

លោកឧត្តមសេនីយ៍ឯក Luong Cuong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាង លោក​ជំទាវ ដាំ ដារីនី និងលោកឧត្តមសេនីយ៍ទោ Le Hien Van និងស្នើឲ្យស្រ្តីនៃកងទ័ពប្រជាជនវៀតណាម និងស្រ្តីនៃកងយោធពលខេមរភូមិន្ទបន្តពង្រីកកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារស្រ្តីក្នុងកងទ័ព រួមចំណែកជម្រុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការល្អប្រសើររវាងកងទ័ព និងប្រជាជនវៀតណាម និងកម្ពុជា៕

បកប្រែដោយ Thuy Anh