អញ្ជើញចូលរួមមានវត្ដមានពីសំណាក់លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា និងលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ព្រមទាំងសហគ្រិនចំនួន ២០០ នាក់ មកពីសហគ្រាសវៀតណាមនិងកម្ពុជាផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ​(រូបថត៖ vov.vn)
leftcenterrightdel
លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាថ្លែងក្នុងវេទិកា(រូបថត៖ vov.vn)

 

លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានឲ្យដឹងថា ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា និងមានមូលដ្ឋានគ្រឹះរឹងមាំនៃម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ កំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ សម្រេចបាន ៧% ក្នុងមួយឆ្នាំ។  ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនត្រូវបានកែលំអពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រទេសមានសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គមត្រូវបានធានា។ ចាប់ពីដើមឆ្នាំ ២០១៨ មកបច្ចុប្បន្ននេះ ក្រសួង ស្ថាប័ន​ មូលដ្ឋាននិងសហគ្រាសនៃប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធ និងអនុវត្តន៍នូវរាល់សកម្មភាពសហប្រតិបត្តិការសំខាន់ៗលើវិស័យជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ ការពារជាតិ  សន្តិសុខ ការជួបប្រាស្រ័យទាក់ទងប្រជាជន ដែលរួមចំណែកធ្វើឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជាកាន់តែអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ”៕

បកប្រែដោយ Pham Diep