នៅក្នុងជំនួប នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្មតាមតំបន់ព្រំដែនវៀតណាម - កម្ពុជានាពេលឆាប់ៗខាងមុខនេះ។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការអនុវត្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែននាពេលកន្លងមក ហើយឯកភាពថា នឹងបញ្ជាឲ្យគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរបង្កើនការជួបជុំ ផ្លាស់ប្តូរ ដើម្បីដោះស្រាយរាល់ឧបសគ្គ ពន្លឿនការអនុវត្តដើម្បីឱ្យការងារដ៏សំខាន់មួយនេះអាចសមេ្រចបាននាពេលឆាប់ៗខាងមុខនេះ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូប​ថត៖ vnanet.vn)

 

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរក្នុងការដោះស្រាយឯកសារច្បាប់សម្រាប់ជនជាតិវៀតណាមនៅប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យភាគីកម្ពុជាបន្តយកចិត្តទុកដាក់ជួយសម្រួលឲ្យជនជាតិវៀតណាមដែលកំ​ពុង​រស់នៅ​ប្រ​ទេស​កម្ពុជា មាន​ជីវភាព​រស់​នៅ​ប្រកបដោយស្ថិរភាព រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

បក​ប្រែដោយ Thanh Cong