ភាគីទាំងពីរបានឯកភាពចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកនូវសកម្មភាពយុវជនស្ម័គ្រចិត្ត ការកំសាន្ត សុខុមាលភាពសង្គម សកម្មភាពមនុស្សធម៌; ជួយឧបត្ថម្ភខាងចំណេះដឹងពីការអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីជួយយុវជនអភិវឌ្ឍសេដ្ឋកិច្ច។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ភាគីទាំងពីររៀបចំការប្រកួតកីឡា ឬរៀបចំការផ្លាស់ប្តូរកីឡារវាងយុវជននៃខេត្តទាំងពីរ; រៀបចំឲ្យយុវជននៃខេត្តទាំងពីរស្វែងយល់អំពីសិល្បៈ វប្បធម៌ ប្រពៃណីជាប្រវត្តិសាស្ត្រ និងដំណើរទស្សនកិច្ចសិក្សា។

ថ្លែងមតិនៅក្នុងពិធីចុះហត្ថលេខា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Pham Van Tan បានសន្យាថា នឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សហភាពសហព័ន្ធយុវជននៃខេត្តទាំងពីរ ពង្រីកកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីរួមចំណែកកសាងបន្ទាត់ព្រំដែនរបស់ប្រទេសទាំងពីរ វៀតណាម - កម្ពុជា ប្រកបដោយសន្តិភាព ជិតស្និទ្ធ និងជួយឲ្យជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែនមានស្ថិរភាព និងសុភមង្គល។

អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានអះអាងថា ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើកនេះ បានបញ្ជាក់ពីទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម ដែលត្រូវបានពូនជ្រំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរបានយកចិត្កទុកដាក់យ៉ាងខ្លាំងទាំងអស់គ្នាចំពោះការជំរុញទំនាក់ទំនងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួម រួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គមនៅតំបន់ព្រំដែនផងដែរ៕

បកប្រែដោយ Huyen Trang