នៅជំនួបពិភាក្សាការងារ ទ្វេភាគីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដោយឈរលើស្មារតីសាមគ្គីភាព សហប្រតិបត្តិការមិត្តភាព គោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនិមួយៗ។ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តឲ្យបានល្អនូវការផ្លាស់ប្តូរពត៌មាន អំពីបទល្មើសគ្រប់ប្រភេទ និងជំរុញកិច្ចសហប្រតិបត្តិការលើការការពារសន្តិសុខនៅតំបន់ព្រំដែន។

leftcenterrightdel
លោកវរសេនីយ៍ឯក Bui Minh Soai និងលោកឧត្តមសេនីយ៍ត្រី សិន សំណាង ប្រគល់អនុស្សារណៈយោគយល់គ្នាជូនគ្នាទៅវិញទៅមក (រូបថត៖ bienphong.com.vn)

ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានឯកភាពផ្តល់យោបល់ជូនអាជ្ញាធរនៃខេត្តទាំងពីរ ក្នុងការជំរុញការឃោសនាឲ្យប្រជាជននៃប្រទេសទាំងពីរនៅតាមតំបន់ព្រំដែន អនុវត្តឲ្យបានម៉ឹងម៉ាត់នូវកិច្ចព្រមព្រៀង សន្ធិសញ្ញា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា ព្រមទាំងជំរុញការចងមេត្រីភាព និងការយាមល្បាតទ្វេភាគីផងដែរ៕

បកប្រែដោយ Huyen Trang