leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ bahaiquanvietnam.vn)

 

នៅក្នុងជំនួប លោកឧត្តមនាវីត្រី Mai Trong Dinh បានជម្រាបជូនលោកឧត្តមនាវីឯក មាន វ៉ា អំពីលទ្ធផលដែលតំបន់លេខ៣ កងទ័ពជើងទឹកវៀតណាមសម្រេចបានក្នុងការហ្វឺកហ្វឺន ត្រៀមប្រយុទ្ធជាស្រេច គ្រប់គ្រង ឃ្លាំមើល និងការពារអធិបតេយ្យភាពតំបន់សមុទ្រឲ្យរឹងមាំ ក៏ដូចជារាល់សកម្មភាពកិច្ចការបរទេសលេចធ្លោលើវិស័យការពារជាតិរបស់តំបន់លេខ៣ ក្នុងរយៈពេលកន្លងមក។

leftcenterrightdel
គណៈប្រតិភូកងទ័ពជើងទឹកកម្ពុជា ថតរូបជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំតំបន់លេខ៣ កងទ័ពជើងទឹកវៀតណាម (រូបថត៖ bahaiquanvietnam.vn)

 

ជំនួសមុខគណៈប្រតិភូកងទ័ពជើងទឹកកម្ពុជា លោកឧត្តមនាវីឯក មាន វ៉ា បានថ្លែងអំណរគុណចំពោះបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម ដែលបានទទួលជួបគណៈប្រតិភូយ៉ាងកក់ក្តៅ និងលោកមានគោលបំណងថា នាពេលខាងមុខកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកវៀតណាម នឹងមានសកម្មភាពសហប្រតិបត្តិការដ៏មានអត្ថន័យ និងជាក់ស្តែងជាច្រើនបន្ថែមទៀត៕

បកប្រែដោយ Huyen Trang