leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖vnanet.vn)

 

«ក្នុងនាមជាប្រទេសជិតខាងជិតស្និទ្ធរបស់ប្រទេសកម្ពុជា វៀតណាមអបអរសាទរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទើបតែត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជានីតិកាលទី ៦ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។ ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជាដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា។

នេះគឺជាជំហានថ្មីសំខាន់មួយនៃដំណើរការបោះឆ្នោតលើកនេះនៅប្រទេសកម្ពុជា។ វៀតណាមជឿជាក់ថា រដ្ឋសភានិងរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជានៅពេលបង្កើតឡើងនឹងបន្តដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោក»៕

បកប្រែដោយ Duy Hoan