បន្ទាប់ពីធ្វើការវាយតំលៃរួមលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដំណើរការនៃការបង្កើតរាជរដ្ឋាភិបាលថ្មី រួមទាំងទស្សនៈ គោលជំហរសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាថ្មីដែលនឹងដឹកនាំដោយ CPP នោះ លោក សុខ ឥសាន្ត បានអះអាងថា រាជរដ្ឋាភិបាលថ្មីនៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងយុទ្ធសាស្រ្ត មិត្តភាព សាមគ្គីយូរអង្វែងជាមួយវៀតណាម។

leftcenterrightdel
លោក សុខ ឥសាន្ត  អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា (រូបថត៖ vnanet.vn)

 

លោកបានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ បានប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ ត្រឹមត្រូវ សេរី យុត្តិធម៌ និងទទួលបានជោគជ័យ។ ចំនួនអ្នកទៅបោះឆ្នោតស្រូបយកជាង ៨៣% ក្នុងចំណោមអ្នកចុះបញ្ជីបោះឆ្នោតនោះបានបង្ហាញឲ្យឃើញពីស្មារតី ឆន្ទៈ និងការយល់ដឹងខាងនយោបាយខ្ពស់របស់អ្នកបោះឆ្នោត។ ក៏ប៉ុន្តែប្រទេសមួយចំនួនបានវាយតំលៃការបោះឆ្នោតកន្លងមកគឺមិនប្រជាធិបតេយ្យ មិនសេរីភាព អយុត្តិធម៌ជាដើម។ លោកបានសង្កត់ធ្ងន់ថា ការវាយតំលៃបែបនេះមិនត្រឹមត្រូវឡើយ ហើយកម្ពុជាទទួលមិនបានជាដាច់ខាត។  លោកបន្តទៀតថា កម្ពុជាបន្តរក្សាយ៉ាងម៉ឹងម៉ាត់នូវទស្សនៈ និងគោលការណ៍ក្នុងទំនាក់ទំនងអន្តរជាតិដែលត្រូវបានកំណត់យ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា គឺត្រូវតែឈរលើមូលដ្ឋានគោរពឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរវាងប្រទេសមួយ និងប្រទេសមួយទៀត ព្រមទាំងសមភាពក្នុងតួនាទីជាសមាជិកមួយដូចគ្នានៃអង្គការសហប្រជាជាតិ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នា។ កម្ពុជាធ្វើជាមិត្តជាមួយនឹងប្រទេសទាំងអស់ មិនប្រកាន់រើសអើងសាសនា និងពណ៌សម្បុរឡើយ។

រីឯទាក់ទងនឹងទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមវិញ លោកសុខ ឥសាន្ត អះអាងយ៉ាងមុតមាំថា ទំនាក់ទំនងកម្ពុជា និងវៀតណាមជាទំនាក់ទំនងមិត្តភាពជាប្រពៃណី។ ហើយដើម្បីមានបានទំនាក់ទំនងដូចសព្វថ្ងៃនេះ ប្រទេសទាំងពីរបានឆ្លងកាត់ការលិចអណ្តែតជាច្រើន ហើយបច្ចុប្បន្ននេះ នៅសល់បញ្ហាមួយចំនួនដែលកំពុងត្រូវបណ្តាអានុភាពប្រឆាំង និងពួកប្រតិកិរិយា ឆ្លៀតចាប់យកដើម្បីបំផុសឡើងគំនិតជាតិនិយមចង្អៀត។ ប៉ុន្តែបញ្ហាទាំងនោះមិនអាចបំបែកបំបាក់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរបានឡើយ។ ជាមួយគ្នានេះដែរ CPP ក៏បានកំណត់ថា ទំនាក់ទំនងមិត្តភាព សាមគ្គី រវាងកម្ពុជា និងវៀតណាគឺជាទំនាក់ទំនងដែលមានលក្ខណៈយុទ្ធសាស្រ្ត ជាមនោសញ្ចេតនាបងប្អូនតាំងពីយូរលង់មកហើយ ជាប្រទេសភូមិផងរបងគួរឲ្យជឿទុកចិត្ត ហើយនឹងត្រូវបានបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឲ្យបានស្ថិតស្ថិរ និងនិរន្តរភាព៕

បកប្រែដោយ Minh Trung