ក្រុមការងារទី១ ដឹកនាំដោយលោកវរសេនីយ៍ឯក Bui Minh Soai មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Binh Phuoc បានមានការពិភាក្សាពីស្ថានភាពជាមួយកម្លាំងការពារព្រំដែនខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។ ក្រុមការងារទី២ ដឹកនាំដោយលោកវរសេនីយ៍ឯក Bui Viet Son មេបញ្ជាការរងជួបជុំការងារជាមួយកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរី ស្នងការដ្ឋាននគរបាល និងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។

leftcenterrightdel
លោក Bui Minh Soai ប្រគល់អំណោយជូនកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង (រូបថត៖ bienphong.com.vn)

ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត Binh Phuoc និងអង្គភាពការពារព្រំដែននានានៃកម្ពុជាបានពិភាក្សាអំពីស្ថានភាពសន្តិសុខ នយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមតាមខ្សែព្រំដែនរវាងប្រទេសទាំងពីរ និងបញ្ហាទាក់ទងនឹងសន្តិសុខ សណ្ដាប់ធ្នាប់ សកម្មភាពនៃឧក្រិដ្ឋកម្ម ភេរវកម្ម ការជួញដូរមនុស្សនៅតាមខ្សែព្រំដែន នៅពេលកន្លងមក។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហការក្នុងការពិនិត្យការឆ្លងដែននៅច្រកទ្វារព្រំដែន ជម្រុញការផ្សព្វផ្សាយ និងការអប់រំឲ្យប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរអំពីនីតិវិធីទាក់ទងទៅនឹងព្រំដែនរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា រក្សាទំនាក់ទំនងសាមគ្គីភាពតាំងពីយូរលង់មកហើយរវាងវៀតណាម និងកម្ពុជា បង្កលក្ខណៈងាយស្រួលឲ្យប្រជាជននៅតំបន់ព្រំដែនអាចធ្វើការជួញដូរ ពិនិត្យ និងព្យាបាលជម្ងឺ រួមវិភាគទានកសាងតំបន់ព្រំដែនមួយប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍ។

បកប្រែដោយ Thanh Cong