សម្តេចតេជោ ហ៊ុន សែន បានអះអាងថា៖ “ព្រះរាជាណាចក្រកម្ពុជាពិតជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងយូរអង្វែងជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម។ យើងខ្ញុំបានឃើញថា ភាពរីកចម្រើនមិនឈប់ឈរក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ បានសម្តែងនូវស្មារតី ភាពជាអ្នកជិតខាងភូមិផងដ៏ល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរយូរអង្វែង ”។ សម្តេចតេជោ ហ៊ុន សែនបានសង្កត់ធ្ងន់ថា ៖ “ភាពរីកចម្រើននេះបាននាំយកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ជួយលើកកំពស់សន្តិភាពឲ្យប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងការរក្សាស្ថិរភាព និងភាពរុងរឿងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) "។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន នៅ​ក្នុង​ពិ​ធីដង្ហែ​ក្បួន​​ឃោស​នាបោះឆ្នោត (រូប​ថត៖ vov.vn)

ចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវគោលបំណងចង់ជួបលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នៅវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន លើកទី២៧ ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែកញ្ញាខាងមុខនេះផងដែរ៕

បកប្រែដោយ Duy Hoan