កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៨ អគ្គីភ័យមួយបានកើតឡើងនៅភូមិមិត្តភាព ឃុំឫស្សីកែវ រាជធានីភ្នំពេញ ដោយបំផ្លិចបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់គ្រួសារកម្ពុជាមានដើមកំណើតវៀតណាមជាង ៦០ គ្រួសារ និងគ្រួសារកម្ពុជាចំនួន ១០ គ្រួសារ។ មជ្ឈិមសមាគមមិត្តភាព វៀតណាម - កម្ពុជាបានអំពាវនាវដល់សមាគមមិត្តភាព វៀតណាម - កម្ពុជានៅតាមបណ្តាខេត្ត ទីក្រុង សហគ្រាស អ្នកចិត្តធម៌ និងប្រជាជននៅទូទាំងប្រទេសឲ្យចូលរួមបរិច្ចាគថវិកាបាន ១ ពាន់លានដុង ដើម្បីជួយជនរងគ្រោះសាងសង់ផ្ទះ វិលទៅរកជីវភាពធម្មតាឡើងវិញ។ ប្រធានមជ្ឈិមសមាគមមិត្តភាព វៀតណាម - កម្ពុជា លោក Vu Mao បានអះអាងថា នេះជាមនោសញ្ចេតនារបស់អង្គការ បុគ្គល នានា និងសមាគមមិត្តភាពវៀតណាម-កម្ពុជា  នៅទូទាំងប្រទេស ក្នុងនោះ មានទាំងអតីតកងទ័ពស្ម័គ្រចិត្ត និងអតីតអ្នកជំនាញដែលបានជួយកម្ពុជាផងដែរ។

leftcenterrightdel
ប្រធានមជ្ឈិមសមាគមមិត្តភាព វៀតណាម - កម្ពុជា លោក Vu Mao ជូនផ្កាដល់ឯកអគ្គរាជទូត លោក ប្រាក់ ងួនហុង

មានប្រសាសនៅទីនេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ប្រាក់ ងួនហុង បានបញ្ជាក់ថា ការរួមវិភាគទាននេះមានអត្ថន័យជាច្រើន ដោយសារវាមិនគ្រាន់តែជាជំនួយខាងសំភារៈប៉ុណ្ណោះទេ ថែមទាំងជាការគាំទ្រខាងស្មារតីចំពោះប្រជាជនកម្ពុជាទៀតផង៕

បកប្រែដោយ Duy Hoan