ក្នុងបំណងលើកកំពស់ការយល់ដឹងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាជនអំពីទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាមជាមួយឡាវ និងរវាងវៀតណាមជាមួយកម្ពុជា ផែនការរួមចំណែកដល់ការលើកកំពស់តួនាទី និងការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល ជាពិសេសគឺអាជ្ញាធរដែនដី ក្នុងការការ​ពារ គ្រប់គ្រង និងកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំង រារាំងទប់ស្កាត់រាល់ឧបាយកល និងកលល្បិចរបស់ពួកអមិត្តដែលចង់បំបែកបំបាក់ទំនាក់ទំនងនៃប្រទេសទាំងបី និងប្រើប្រាស់ទឹកដីប្រទេសមួយដើម្បីវាយបំផ្លាញប្រទេសមួយទៀត។

leftcenterrightdel
កម្មាភិបាលនៃកងទ័ពការពារព្រំដែនខេត្ត Quang Nam វៀតណាមចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនប្រជាជនឡាវដែលរស់នៅតំបន់ជាប់ព្រំដែន (រូប​ថត៖ bienphong.com.vn)

ខ្លឹមសារសំខាន់ៗនៃផែនការនេះគឺសំដៅផ្សព្វផ្សាយអំពីលទ្ធផលនៃឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម​-ឡាវ ឆ្នាំ២០១៧ និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០១៧ និងផ្សព្វផ្សាយអំពីទំនាក់ទំនងរវាងប្រជាជននៃប្រទាំងបីវៀតណាម ឡាវ កម្ពុជាផងដែរ៕

បក​ប្រែ​ដោយ Duy Hoan