យោងតាមលោកវរសេនីយ៍ទោ Trinh Ngoc Kiem ប្រធានក្រុម K51 ឲ្យដឹងថា ភារកិច្ចរបស់ក្រុម K51 គឺស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីនៅខេត្តមណ្ឌលគីរី ដែលជាតំ​បន់​ព្រៃ​ភ្នំ ឆ្ងាយដាច់ស្រយាល និង​ពិបាកក្នុងការធ្វើដំណើរ ហេតុនេះការបំពេញភារកិច្ចជួបការលំបាកជាច្រើន។ នៅក្នុងការបំពេញភារកិច្ច អង្គភាពក៏បានសហការជាមួយអាជ្ញាធរដែនដីដើម្បីផ្សព្វផ្សាយឲ្យប្រជាជនមានការយល់ដឹងច្បាស់អំពីការងារនេះដែរ ហើយត្រូវចាត់បញ្ជូនកម្មាភិបាលមកជួយប្រជាជនប្រមូលផល ពិនិត្យសុខភាព ដើម្បីបង្កើនទំនាក់ទំនងរវាងអង្គភាពជាមួយប្រជាជនកាន់តែជិតស្និទ្ធថែមទៀត។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជនក្រុម K51 (បញ្ជាការដ្ឋានយោធាខេត្ត Dak LaK) នៅពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលី

តាមលោកវរសេនីយ៍ទោ Do Van Thieu ប្រធាននយោបាយក្រុម K51 ឲ្យដឹងថា នាបច្ចុប្បន្ននេះ នៅខេត្តមណ្ឌលគីរី និងតាមបណ្តោយព្រំដែនវៀតណាម-កម្ពុជានៅមានអធ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមប្រហែល ១០០-១២០ នាក់មិនទាន់បានរកឃើញទេ។ ទោះបីជាជួបការលំបាកលំបិនយ៉ាងណាក៏ដោយក៏ក្រុម K51 នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព បន្តប្រមូលព័ត៌មាន ត្រួតពិនិត្យ និងសែ្វងរកឲ្យ​បាន​អដ្ឋិធាតុទាំងនេះ ដើម្បីធ្វើមាតុភូមិនិវត្តន៍មក​កាន់មាតុប្រទេសវិញផងដែរ៕

បកប្រែដោយ Duy Hoan