leftcenterrightdel
ដំណើរការជួយឧបត្ថម្ភដល់អាណិកជនវៀតណាម សម្អាតផ្ទះក្រោយគ្រោះអគ្គិភ័យ (រូបថត៖ vnanet.vn)

 

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹងថា អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្ដមានលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា និងលោក Uot Hay អភិបាលរងរាជធានីភ្នំពេញ និងលោក Sim Chy ប្រធានសមគមខ្មែរ-វៀតណាម ព្រមទាំងតំណាងសហគ្រាស សប្បុរសជនវៀតណាមនៅកម្ពុជាផងដែរ។

ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អាជ្ញាធរកម្ពុជា សមាគមកាកបាតក្រហមកម្ពុជាបានពន្លត់អគ្គីភ័យទាន់ពេល និងជួយឧបត្ថម្ភដល់អ្នករងគ្រោះភ្លាមៗនៅពេលដែលហេតុការណ៍នេះកើតមានឡើង។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh ក៏បានសង្កត់ធ្ងន់ថា ទោះបីជាករណីអគ្គីភ័យដែលបណ្ដាលឲ្យខូតខាតនូវទ្រព្យសម្បត្ដិយ៉ាងធ្ងន់ធ្ងរក៏ដោយ ប៉ន្ដែនេះគឺជាឱកាសមួយសម្រាប់បង្ហាញឲ្យឃើញពីមនោសញ្ចេតនាដ៏មានតំលៃរបស់ប្រជាជាតិទាំងពីរ។

ក្នុងឱកាសនោះ អាណិកជនវៀតណាមបានផ្ដល់សំភាសដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅរាជធានីភ្នំពេញថា ពួកគេមានក្ដីសប្បាយរីករាយខ្លាំងណាស់ និងបានសំដែងនូវការដឹងគុណចំពោះស្ថានឯកអគ្គរដ្ឋទូតវៀតណាម អាជ្ញាធរកម្ពុជា សហគ្រាស និងសប្បុរសជនបានជួយឧបត្ថម្ភដល់ពួកគេបានទាន់ពេល ព្រមទទាំងបានបង្កលក្ខណៈងាយស្រួលឲ្យពួកគេស្ដារជីវភាពរស់នៅឡើងវិញផងដែរ៕

បកប្រែដោយ Pham Diep