អញ្ជើញចូលរួមមានវត្ដមានលោកឧត្ដមសេនីយ៍ទោ Tran Quang Phuong ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធភូមិភាគទី ៥ កងទ័ពប្រជាជនវៀតណាម និងលោកឧត្ដមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ ទី១ កងយោធពលខេមរភូមិន្ទ រួមទាំងថ្នាក់ដឹកនាំបណ្ដាអង្គភាពនៃប្រទេសទាំងពីរផងដែរ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ទោ Tran Quang Phuong លោកឧត្ដមសេនីយ៍ឯក ហួត ឈាង ចូលរួមពិធីបើកការដ្ឋាន (រូបថត៖ baoquankhu5.vn)

 

leftcenterrightdel
លោកឧត្ដមសេនីយ៍ទោ Tran Quang Phuong បានផ្ដល់ជំនួយទឹកប្រាក់ ៣ ពាន់លានវៀតណាមដុង ជូនភាគីកម្ពុជាដើម្បីសាងសង់មណ្ឌលអនុស្សាវរីយ៍បញ្ជាការដ្ឋានរណសិរ្សលេខ ៥៧៩

 

នេះជាការតបស្នងសងគុណវីរជនពលីវៀតណាម និងកម្ពុជាដែលពលីជីវិតដើម្បីដណ្ដើមឯករាជ្យ សេរីភាពនៃប្រទេសរៀងៗខ្លួន ព្រមទាំងបានការអនុញ្ញាតពីក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជា បញ្ជាការដ្ឋានយោធភូមិភាគទី ៥ និងបញ្ជាការដ្ឋានយោធភូមិភាគទី ១ ចាប់ផ្ដើមសាងសង់មណ្ឌលអនុស្សាវរីយ៍រណសិរ្សលេខ ៥៧៩ នៅខេត្ដស្ទឹងត្រែង ក្នុងនោះមានអគារបញ្ជាការដ្ឋាន អគារដាក់តាំងវត្ថុអនុស្សាវរីយ៍ លេណដ្ឋានក្រោមដី និងបន្ទប់បាយ ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ៤ ពាន់លានវៀតណាមដុង។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ Tran Quang Phuong បានអញ្ជើញទៅទស្សនាបញ្ជាការដ្ឋានយោធភូមិភាគទី ១ កងយោធពលខេមរភូមិន្ទ និងបានអបអរសាទរយ៉ាងកក់ក្តៅចំពោះជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅកម្ពុជា ដោយមានចំនួនអ្នកបានបោះឆ្នោតយ៉ាងច្រើនកុះករ ព្រមទាំងការបោះឆ្នោតត្រូវបានដំណើរការប្រកបដោយរលូន សុវត្ថិភាព សេរី និងយុត្តិធម៌។ លោកឧត្តមសេនីយ៍ទោ Tran Quang Phuong ក៏បានសង្កត់ធ្ងន់ថា លទ្ធផលនៃការបោះឆ្នោតបានបង្ហាញពីការជឿជាក់របស់អ្នកបោះឆ្នោតកម្ពុជាក្នុងការអភិវឌ្ឍប្រទេសនាពេលអនាគតនៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះក៏មានការរួមចំណែកយ៉ាងសកម្មពីបញ្ជាការដ្ឋានយោភូមិភាគទី ១ កងយោធពលខេមរភូមិន្ទផងដែរ៕

បកប្រែដោយ Thanh Cong