leftcenterrightdel
កងទ័ពកម្ពុជួយជម្លៀសប្រជាពលរដ្ឋមកទីកន្លែងសុវត្ថិភាពនៅថ្ងៃទី ២៦ ខែកក្កដា (រូបថត៖ AFP)

 

លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាមបានផ្ញើសារជូនសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានខ្លឹមសារដូចតទៅ៖ ដោយបានទទួលដំណឹងថា គ្រោះទឹកជំនន់កំពុងកើតឡើងនៅប្រទេសកម្ពុជា ជាពិសេសនៅខេត្ដទាំងពីរគឺខេត្ដស្ទឺងត្រែង និងរតនគីរី ក៏ដូចជាតំបន់ផ្សេងនៅតាមបណ្ដោយទន្លេមេគង្គបានបណ្ដាលឲ្យខូតខាតយ៉ាងធ្ងន់ធ្ងរ និងជះឥទ្ធិពលដល់ការងាររៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី ៦ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨។ តាងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម ខ្ញុំសូមផ្ញើសារជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសួរសុខទុក្ខដល់ប្រជាពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រជាជនកម្ពុជានឹងរួចផុតពីការលំបាកនាសព្វថ្ងៃនេះ ដើម្បីរៀបចំការបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី ៦ ប្រកបដោយជោគជ័យ៕

បកប្រែដោយ Pham Diep