leftcenterrightdel
លោកវរសេនីយ៍ឯក Tran Van Lau ទទួលជួប និងធ្វើការជាមួយគណៈប្រតិភូ (រូបថត៖ baotintuc.vn)

តាងនាមឱ្យថ្នាក់ដឹកនាំខេត្ត Soc Trang លោកវរសេនីយ៍ឯក Tran Van Lau បានជម្រាបជូនគណៈប្រតិភូអំពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលផ្សាភ្ជាប់ជាមួយការពង្រឹងវិស័យការពារជាតិ-សន្តិសុខ ជាពិសេសគឺគោលនយោបាយស្តីពីជនជាតិ និងសាសនាក្នុងឆមាសទីមួយឆ្នាំ២០១៨។

លោកវរសេនីយ៍ឯក Tran Van Lau បានបញ្ជាក់ថា ខេត្ត Soc Trang តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាម និងកម្ពុជា ព្រមទាំងនឹងបន្តលើកកម្ពស់ទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន ហើយរក្សា និងលើកកម្ពស់ចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ យុង ម៉ៅ បានសម្តែងនូវការសប្បាយរីករាយចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បញ្ជាការដ្ឋានយោធាខេត្ត Soc Trang ។ លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះគឺជាឱកាសមួយដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងកម្ពុជា។ លោកឧត្តមសេនីយ៍ទោ យុង ម៉ៅ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសវៀតណាម ជាពិសេសកងទ័ពប្រជាជនវៀតណាម និងខេត្ត Soc Trang បានជួយប្រទេសកម្ពុជា និងប្រជាជនកម្ពុជាចេញផុតពីសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ ព្រមទាំងសង្ឃឹមថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាងប្រទេសទាំងពីរនឹងទទួលបានសមិទ្ធិផលកាន់តែច្រើនថែមទៀត៕

បកប្រែដោយ Thanh Cong