leftcenterrightdel
លោកវរសេនីយ៍ឯក Ngo Thanh Liem ប្រគល់ថវិកាចំនួន២៥,០០០ដុល្លារអាមេរិកដល់កងយោធពលខេមរភូមិន្ទ (baoquankhu7.vn)

 

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើខ្លឹមសារដែលពាក់ព័ន្ធទៅនឹងការកសាងកងទ័ពឲ្យមានរបៀបរៀបរយ រឹងមាំ និងទំនើប ហើយបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពសន្តិសុខ ការពារជាតិនៃភាគីទាំងពីរ។ ក្នុងឱកាសនេះ គណៈកម្មការដឹកនាំកិច្ចការបរទេសក្នុងវិស័យការពារជាតិបានប្រគល់ថវិកាចំនួន ២៥,០០០ ដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភភាគីមិត្តក្នុងការកសាងសាលាបង្រៀនបើកបរយានយន្ត នៃទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

តាងនាមឲ្យគណៈប្រតិភូ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណេប សន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភពីយោធភូមិភាគទី៧ គណៈកម្មការ​ដឹកនាំកិច្ចការបរទេសក្នុងវិស័យការពារជាតិ និងបញ្ជាការដ្ឋានយោធាខេត្ត Dong Nai។​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណេប សន ឲ្យដឹងថា ក្នុងរយៈពេលកន្លងមកដោយមានការយកចិត្តទុកដាក់ពីកងទ័ពប្រជាជនវៀតណាម យោធភូមិភាគទី៧ និងគណៈកម្មាធិការបក្សខេត្ត Dong Nai និងបញ្ជាការដ្ឋានយោធាខេត្ត Dong Nai បានចាត់បញ្ជូនគណៈប្រតិភូជាន់ខ្ពស់ជាច្រើនទៅសួរសុខទុក្ខ ជួយព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដល់នាយទាហាន នាយទាហានរង ពលទាយហាននៃកងយោធពលខេមរភូមិន្ទ និងប្រជាជននៅខេត្តកំពង់ចាម និងខេត្តកំពង់ធំ និងជួយឧបត្ថម្ភថវិកាសំរាប់ការកសាងគិលានដ្ឋាន កសាងសាលារៀន និងមានជំនួយជាច្រើនទៀតផង៕

បកប្រែដោយ Duy Hoan