leftcenterrightdel
លោកវរសេនីយ៍ឯក Vu Hong Van នាយកនៃនគរបាលខេត្ត Dak Lak ចុះសួរសុខទុក្ខមន្ត្រីនគរបាលកម្ពុជាពីររូប (daidoanket.vn)

បន្ទាប់ពីទទួលបានព័ត៌មានជាភ្លាមៗ មន្ទីរពេទ្យនគរបាលខេត្ត Dak Lak បានចាត់គ្រូពេទ្យ និងរៀបចំគ្រែដេក ដើម្បីជួយព្យាបាលឲ្យមន្ត្រីនគរបាលកម្ពុជាពីររូបនេះ

លោកវរសេនីយ៍ឯក Vu Hong Van នាយកនៃនគរបាលខេត្ត Dak Lak បានចុះសួរសុខទុក្ខមន្ត្រីនគរបាលកម្ពុជាពីររូបនេះ ហើយបានបញ្ជាឲ្យមន្ទីរពេទ្យនគរបាលខេត្ត Dak Lak យកចិត្តទុក្ខដាក់ និងបង្កលក្ខណៈងាយស្រួលក្នុងការ​ជួយព្យាបាលឲ្យមន្ត្រីនគរបាលកម្ពុជាពីររូបនេះ។

ការដែលនគរបាលខេត្ត Dak Lak ជួយព្យាបាលឲ្យមន្ត្រីនគរបាលពីររូបនេះ បានរួមចំណែកក្នុងការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងកងកម្លាំងនគរបាល និងប្រជាជនខេត្ត Dak Lak និងខេត្តមណ្ឌលគីរី៕

បកប្រែដោយ Duy Hoan