leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូប​ថត៖ cand.com.vn)

 

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ Nguyen Thanh Nam បានថ្លែងថា៖ វៀតណាម និងកម្ពុជាជាប្រទេសជិតខាងមានទំនាក់ទំនងជិតស្និទ្ធពីយូរលង់មកហើយ។ នាពេលកន្លងមក កម្លាំងនគរបាលវៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចកម្ពុជាដើម្បីធានាសន្តិសុខជាតិ និងថែរក្សាសណ្ដាប់ធ្នាប់សង្គមនៅប្រទេសនីមួយៗ និងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលមានការរីកចម្រើនជាវិជ្ជមាន។

ថ្លែងនៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Pok So Khon បានរំពឹងថានឹងបានស្វែងយល់អំពីបទពិសោធន៍នៃការងារផ្សព្វផ្សាយព័ត៌មានរបស់កម្លាំងនគរបាលវៀតណាម ។ ជាពិសេសបទពិសោធក្នុងការផ្សព្វផ្សាយអំពីសមិទ្ធផលរបស់នគរបាលកម្ពុជា និងសិក្សាអំពីការអប់រំបណ្តុះបណ្តាល ការអប់រំអំពីប្រពៃណី និងផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋ ជាពិសេសបទល្មើសជួញដូរគ្រឿងញៀន ជួញដូរមនុស្សរបស់ក្រសួងនគរបាលវៀតណាម ...និងការងារបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការងារគ្រប់គ្រងសារមន្ទីរនគរបាល៕

បកប្រែដោយ Thanh Cong